ព័ត៌មានអន្ដរជាតិ
ជប៉ុនត្រៀមប្រាក់ ៦៥លានដុល្លារ ជួយដល់ប៉ាឡេស្ទីន
រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បាននិយាយក្នុងកំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល និងហ្ស៊កដានី កាលពីថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ថា ប្រទេសជប៉ុននឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៦៥លានដុល្លារអាមេរិក ដល់ប៉ាឡេស្ទីនដែលកំពុងហែកហួរដោយសង្រ្គាម។

បន្ថែមពីលើប្រាក់សុទ្ធ ជប៉ុនក៏រៀបចំផែនការដើម្បីផ្ដល់សម្ភារជំនួយដល់តំបន់ហ្គាហ្សាផងដែរ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសហ្ស៊កដានី បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Eli Cohen និងសមភាគីប៉ាឡេស្ទីន Riyad al-Maliki លោកស្រី Yoko ក៏បាននិយាយផងដែរថា “ជំនួយនេះពិតជាចាំបាច់សម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីអាចរួមរស់ជាមួយគ្នាដោយសន្តិវិធី និងការពារការកើតឡើងម្តងទៀតនៃអំពើភេរវកម្មមួយផ្សេងទៀត” ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងប៉ុន្មានថ្ងៃមុនពេលប្រទេសជប៉ុន គ្រោងធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេសនៃក្រុមឧស្សាហកម្មចំនួន ៧ នៅក្នុងទីក្រុងតូក្យូ ខណៈដែលវិបត្តិនៅតំបន់ហ្គាហ្សាកាន់តែជ្រៅ ដោយអ៊ីស្រាអែលបានបដិសេធនឹងការអំពាវនាវឱ្យផ្អាកមនុស្សធម៌ ចំណែកមេដឹកនាំក្រុមហេសបូឡាដែលគាំទ្រដោយប្រទេសលីបង់ ព្រមានអំពី ជម្លោះរាលដាលដល់តំបន់ជិតខាង។
គួររំលឹកថា កាលពី ២សប្ដាហ៍មុនប្រទេសជប៉ុនទើបតែបញ្ចេញកញ្ចប់ថវិកាចំនួន ១០លានដុល្លារអាមេរិក ជាជំនួយសង្គ្រោះបន្ទាន់សម្រាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


