ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ លោកខាងលិច កំពុងរុញតំបន់មជ្ឈិមបូព៌ា ឲ្យធ្លាក់ចូលគែមនៃ សង្គ្រាមធំ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកាថា លោកខាងលិច កំពុងរុញតំបន់មជ្ឈិមបូព៌ា ឲ្យធ្លាក់ចូលគែមនៃ “សង្រ្គាមធំ” ដែលនឹងនាំឲ្យមានការកើនឡើងនៃអំពើភេរវកម្ម និងលំហូរជនភៀសខ្លួន។

លោក Sergey Lavrov បាននិយាយក្នុងកិច្ចពិភាក្សាអំឡុងពិព័រណ៍ និងវេទិកាអន្តរជាតិរុស្ស៊ីនៅទីក្រុងមូស្គូថា “ឥឡូវនេះ យើងឃើញពីរបៀបដែលក្រុមប្រទេសសេរី កំពុងជំរុញមជ្ឈិមបូព៌ាឆ្ពោះទៅរកសង្រ្គាមដ៏ធំមួយ”។
លោក Lavrov បន្តថា វិធីសាស្ត្រដែលលោកខាងលិចប្រើនេះ គឺលាតត្រដាងឲ្យឃើញយ៉ាងច្បាស់ក្រឡែត នៅក្នុងប្រទេសអ៊ុយក្រែន អ៊ីរ៉ាក់ លីប៊ី និងស៊ីរី។ លទ្ធផលផ្សេងទៀតនៃគោលនយោបាយបែបនេះ គឺជាការកើនឡើងនៃអំពើភេរវកម្មនិងភាពជ្រុលនិយម គ្រួសារដែលត្រូវបានបំផ្លាញនិងលំហូរជនភៀសខ្លួនរាប់លាននាក់។
លោក Lavrov ក៏បានកត់សម្គាល់ផងដែរថា វិធីសាស្រ្តដែលសហរដ្ឋអាមេរិក និងបក្សពួករបស់ពួកគេកំពុងប្រើប្រាស់ រួមទាំងការប៉ុនប៉ងសាបព្រួសភាពវឹកវរនៅក្នុងផ្នែកផ្សេងៗនៃពិភពលោកផងដែរនោះ បានបណ្តាលឲ្យប្រទេសនិងប្រជាជាតិនានាប្រឆាំងនឹងគ្នាទៅវិញទៅមក ហើយបង្កើនភាពតានតឹងផ្នែកជាតិសាសន៍ និងសាសនា។
មិនត្រឹមប៉ុណ្ណឹង មុននេះ មន្ត្រីជាន់ខ្ពស់នៅទីក្រុងមូស្គូ ក៏ចោទប្រកាន់លោកខាងលិចថា កំពុងរៀបចំផែនការដើម្បីបំផ្លាញនិងបំបែកប្រទេសរុស្ស៊ីផងដែរ ដោយនិយាយថា ប្លុកនេះកំពុងដើរតាមគន្លងរបស់មេដឹកនាំណាស៊ី Adolf Hitler៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS, Press TV, Anadolu
ចុចអាន៖ រុស្ស៊ី ថា លោកខាងលិច មានបំណងពង្រីកជម្លោះយោធាបច្ចុប្បន្ន មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


