ព័ត៌មានអន្ដរជាតិ
ភ្ញៀវនៅចិន សងសឹកវិញដោយមិនចូលរួមមង្គលការ ព្រោះកូនកំលោះមិនដែលរាប់ញាតិនឹងអ្នកណា
ឧប្បត្តិហេតុមួយបានកើតឡើងនៅភូមិជនបទក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន ក្នុងពិធីមង្គលការមួយដែលរៀនចំតុដល់ទៅ១០០សម្រាប់ភ្ញៀវមកចូលរួមក្នុងព្រឹត្តិការណ៍។ ប៉ុន្តែបែរគ្មានមនុស្សណាម្នាក់នៅក្នុងភូមិមកចូលរួមនោះទេ។ វាប្រែទៅជារូបភាពនៃពិធីដ៏ស្ងប់ស្ងាត់ និងឯកោបំផុត។

យោងតាមគេហទំព័រ Hk01 រាយការណ៍ពីអាពាហ៍ពិពាហ៍គ្មានភ្ញៀវ ដែលត្រូវបានចែករំលែក និងរិះគន់យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់ចិន។ ដោយសារតែពិធីនេះត្រូវបានរៀបចំយ៉ាងធំ ដោយមានតុចិនជាង១០០តុ ប៉ុន្តែហាក់មិនមានអ្នកនៅក្នុងភូមិមកចូលរួម ហើយមានតែសាច់ញាតិពីរបីនាក់ប៉ុណ្ណោះ។ ការឃើញតុ និងកៅអីទទេបានធ្វើឲ្យមុខម្ចាស់ផ្ទះមានអារម្មណ៍ស្ពឹកស្រពន់និងខ្មាសគេយ៉ាងខ្លាំង។
យោងតាមរបាយការណ៍ដដែលបានបញ្ចាក់ទៀតថា ម្តាយរបស់កូនកំលោះក៏ប្រាប់អ្នកភូមិឲ្យមកហូបបាយក្នុងពិធីមង្គលការកូនប្រុសគាត់។ ទោះបីជាមិនអញ្ជើញគ្រប់ផ្ទះក៏ដោយ ប៉ុន្តែតាមប្រពៃណីភូមិ នឹងប្រើពាក្យសម្ដីផ្សព្វផ្សាយព័ត៌មានបន្តគ្នា។ ដល់ថ្ងៃប្រារព្ធពិធីនេះ អ្នកភូមិនឹងមកជុំគ្នាក្នុងពិធីនោះដោយខ្លួនឯង។
ប៉ុន្តែមិនដូចការរំពឹងទុកទេ នៅថ្ងៃរៀបការកន្លែងពិធីត្រូវបានតុបតែងយ៉ាងអធិកអធម។ តុត្រូវបានគេរៀបចំឡើងដើម្បីស្វាគមន៍ភ្ញៀវនៅលើទីធ្លាធំ ប៉ុន្តែមានតែសាច់ញាតិមួយចំនួនប៉ុណ្ណោះដែលមានវត្តមាន មិនមានអ្នកភូមិណាម្នាក់មកចូលរួមពិធីនោះទេ។ សាច់ញាតិ និងកូនក្រមុំរបស់កូនក្រមុំឈរមើលដោយក្តីសោកសៅចំពោះភាពឯកោនៃព្រឹត្តិការណ៍នេះ។
ក្រោយមកទើបគេដឹងថា គ្រួសាររបស់កូនកំលោះធ្លាប់បដិសេធពីអ្នកភូមិមួយចំនួន ដោយនិយាយថាពួកគេមិនអាចចូលរួមក្នុងពិធីណាមួយបានឡើយ។ ហើយនៅទីបំផុត គ្មានអ្នកណាម្នាក់មកកាន់ព្រឹត្តិការណ៍នោះទេ។ ជារួមកាលពីមុនគ្រួសារកូនកំលោះមិនដែលបានចូលរួមពិធីមង្គលការ ឬសកម្មភាពណាមួយក្នុងភូមិ។ លើសពីនេះទៅទៀត គ្រួសាររបស់កូនកំលោះរស់នៅក្នុងទីក្រុង កម្រត្រលប់មកភូមិវិញ។ ដែលនេះជាមូលហេតុគ្មានភ្ញៀវណាមកចូលរួមពិធីមង្គលការរបស់កូនកំលោះនិងកូនក្រមុំ។
ទោះយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍បែបនេះ វាមានភាពចម្រូងចម្រាសក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត។ អ្នកខ្លះយល់ស្របនឹងទង្វើរបស់អ្នកភូមិ។ ព្រោះគ្រួសារនេះមិនដែលផ្តល់អ្វីឲ្យអ្នកណាឡើយ។ ដូច្នេះមិនបានទទួលអ្វីជាការតបស្នងវិញគឺជារឿងគួរយល់ហើយ ខណៈមនុស្សមួយចំនួនស្នើឲ្យមានដំណោះស្រាយថា អ្នកភូមិនឹងទទួលបានអាហារដោយមិនគិតថ្លៃ ដើម្បីកុំឲ្យខ្ជះខ្ជាយ ហើយពួកគេនឹងស្រឡាញ់គ្រួសារនោះវិញទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្ចាស់ក្សត្រីប៊ូតាន បង្ហាញព្រះភ័ក្រក្រោយសម្រាលបុត្រី ខណៈសម្រស់ទ្រង់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន