ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ចាប់ផ្តើមសង្គ្រាមដំណាក់កាលថ្មី ដោយកំណត់គោលដៅ ផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស
បន្ទាប់ពីការដកថយបន្តិចកាលពីប៉ុន្មានថ្ងៃមុន ពេលនេះយោធាអ៊ីស្រាអែល កំពុងចាប់ផ្តើមដំណាក់កាលបន្ទាប់នៃសង្រ្គាមប្រឆាំងក្រុមហាម៉ាស ដោយកំណត់គោលដៅលើរូងក្រោមដីរបស់ចលនាសកម្មប្រយុទ្ធមួយនេះ និងរចនាសម្ព័ន្ធបញ្ជាការនៅភាគខាងជើងតំបន់ហ្គាហ្សា ក្នុងប្រតិបត្តិការដែលអាចចំណាយពេលច្រើនខែ។

ក្រោយពេលខ្មាន់កាំភ្លើងក្រុមហាម៉ាស សម្លាប់មនុស្ស១៤០០នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល២៤០នាក់ទៀត ក្នុងការវាយប្រហារឆ្លងដែនកាលពីថ្ងៃទី៧ខែតុលា, កងកម្លាំងអ៊ីស្រាអែល ក៏បានបើកការវាយលុកតំបន់ហ្គាហ្សាពីលើអាកាស និងប្រើប្រាស់កងទ័ពជើងគោក ដើម្បីហែកជ្រៀកតំបន់ឆ្នេរនេះជា ២ ផងដែរ ។
ក្រោយមក កងទ័ពអ៊ីស្រាអែល ក៏ឡោមព័ទ្ធទីក្រុងហ្គាហ្សា ហើយបានប្រយុទ្ធជាមួយក្រុមយុទ្ធជនហាម៉ាស ខណៈពួកគេសម្រុកចូលកាន់តែជ្រៅទៅក្នុងផ្លូវរបស់ខ្លួន។
កាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បានអនុម័ត ផែនការប្រតិបត្តិការបន្ថែមទៀត សម្រាប់សកម្មភាពយោធានៅទីក្រុងហ្គាហ្សា និងភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្តែកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបដិសេធធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិត។

យ៉ាងណា ប្រភពសន្តិសុខអ៊ីស្រាអែល បានប្រាប់ Reuters ថា ការកំណត់ទីតាំងនិងបិទបណ្តាញផ្លូវរូងក្រោមដីដ៏ធំនៅក្រោមតំបន់ភាគខាងជើងហ្គាហ្សា នឹងក្លាយជាចំណុចសំខាន់នៃការវាយលុកដំណាក់កាលបន្ទាប់។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យយោធាជាន់ខ្ពស់ ឧត្តមនាវីឯក Daniel Hagari និយាយថា កងវិស្វកម្មប្រយុទ្ធរបស់អ៊ីស្រាអែល កំពុងប្រើប្រាស់ឧបករណ៍បំផ្ទុះ ដើម្បីបំផ្លាញផ្លូវរូងក្រោមដី ហើយប្រតិបត្តិការនេះ បានបំផ្លាញរនាំងជាង១០០ហើយ។
ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ឆ្នេរចាប់តាំងពីឆ្នាំ២០០៧មក បានសាងសង់ទីក្រុងផ្លូវរូងក្រោមដី ដែលលាតសន្ធឹងក្រោមតំបន់ហ្គាហ្សាចម្ងាយរាប់រយគីឡូម៉ែត្រ ជាមួយជម្រៅរហូតដល់៨០ម៉ែត្រ។ ជាក់ស្ដែងចំណាប់ខ្មាំងម្នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងរូង មុនពេលដោះលែងដោយក្រុមហាម៉ាសកាលពីខែមុន បានរៀបរាប់ថា ទីនោះដូចជា “សម្បុកពីងពាង” ដូច្នេះប្រតិបត្តិការរបស់អ៊ីស្រាអែលអាចនឹងជួបបញ្ហាលំបាក ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក Biden ជំរុញលោក Netanyahu ឲ្យផ្អាកបាញ់៣ថ្ងៃសិន ដើម្បីធានាការដោះលែងចំណាប់ខ្មាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


