ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ប៉ាឡេស្ទីន អង្វរករឲ្យបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា
ក្នុងជំនួបជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំងនៅទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍, នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammad Shtayyeh បានអង្វរករឲ្យមានការបញ្ចប់ជម្លោះដែលកំពុងបន្តក្ដៅគគុកនៅមជ្ឈិមបូព៌ា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

លោក Shtayyeh បាននិយាយនៅក្នុងសន្និសីទអន្តរជាតិស្តីពីជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សាដែលត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែលថា “យើងត្រូវតែបញ្ចប់សង្រ្គាម និងការកាន់កាប់នៅតំបន់ហ្គាហ្សា ជាពិសេសយើងត្រូវតែបញ្ចប់ការផ្លាស់ទីលំនៅរបស់ប្រជាជនក្នុងតំបន់” ។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា “ប្រជាជនប៉ាឡេស្ទីនត្រូវការការការពារពីសហគមន៍អន្តរជាតិនៅក្នុងតំបន់ហ្គាហ្សា ទីក្រុង Jerusalem និងនៅតំបន់ West Bank ហើយលោកសូមអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យនៅឆ្ងាយពីគោលនយោបាយស្តង់ដារពីរនេះ ព្រោះថា ការសម្លាប់កុមារមិនមែនជារឿងត្រឹមត្រូវឡើយ” ។

ទន្ទឹមនោះ លោក Shtayyeh បានកត់សម្គាល់ថា ការរងទុក្ខវេទនារបស់ប្រជាជនប៉ាឡេស្ទីនមិនមែនទើបតែចាប់ផ្តើមពីថ្ងៃទី៧ ខែតុលានោះទេ ប៉ុន្តែគឺកាលពី ៧៥ ឆ្នាំមុនមកម្ល៉េះ ហើយលោកសង្ឃឹមលើតុលាការអន្តរជាតិនឹងមានការអនុម័តជំហរច្បាស់លាសដើម្បីកាត់ក្ដីលើឧក្រិដ្ឋជន ។
ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា “ច្បាប់មនុស្សធម៌អន្តរជាតិត្រូវតែអនុវត្តចំពោះអ្នកទាំងអស់គ្នា ហើយយើងត្រូវចាត់វិធានការសមស្របដើម្បីបញ្ចប់ឧក្រិដ្ឋកម្មដែលកំពុងប្រព្រឹត្តទៅលើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា” ។

អ៊ីស្រាអែលបាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន រួមទាំងការវាយប្រហារតាមអាកាស ប្រតិបត្តិការជើងគោក និងការទម្លាក់គ្រាប់បែក ជាពិសេសនៅតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលកងរថក្រោះរបស់អ៊ីស្រាអែលកំពុងរុលចូលទៅមុខ ។
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនស៊ីវិលជាង ១០,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារជាង ៤,៤០០ នាក់ ចាប់តាំងពីជម្លោះថ្មីបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនចូលអ៊ីស្រាអែលពីសំណាក់ក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សជាង ១,៦០០ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ប៉ាឡេស្ទីន អំពាវនាវដល់មេដឹកនាំពិភពលោកឲ្យប្រាប់ អ៊ីស្រាអែល បញ្ឈប់សង្គ្រាមឥឡូវនេះភ្លាម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


