Connect with us

ព័ត៌មានអន្ដរជាតិ

ស្តែងៗ វីដេអូប៉ូលិសមីយ៉ាន់ម៉ាបាញ់ទឹកលាយជាតិគីមីដាក់បាតុករ ដួលហូរឈាមជោកខ្លួន

បានផុស

នៅ

ក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេបាញ់ជាមួយនឹងកាណុងបាញ់ទឹកដែលមានលាយជាតិគីមី ខណៈហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅថ្ងៃទីបី ដើម្បីបង្ហាញកំហឹងរបស់ពួកគេចំពោះរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។

ហ្វូងមនុស្សនៅក្នុងទីក្រុង យ៉ាំងហ្គោន ត្រូវបានគេប៉ាន់ស្មានថាមានរាប់ម៉ឺននាក់នៅថ្ងៃចន្ទនេះខណៈកម្មករបានធ្វើកូដកម្មទូទាំងប្រទេស ដើម្បីទាមទារឲ្យមានការវិលត្រឡប់នៃលទ្ធិប្រជាធិបតេយ្យនិងការដោះលែងមេដឹកនាំអ៊ុងសានស៊ូជី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយនៅរដ្ឋធានីណៃពិដោ វីដេអូបង្ហាញថា មនុស្សពីរនាក់បានដួលបន្ទាប់ពីត្រូវបានបាញ់ដោយទឹកមានលាយជាតិគីមី ដើម្បីបំបែកក្រុមអ្នកតវ៉ា។

ក្នុងទីក្រុងធំទី២របស់មីយ៉ាន់ម៉ាគឺ Mandalay, មនុស្សរាប់ពាន់នាក់ក៏បានប្រមូលផ្តុំគ្នានៅពេលព្រឹកផងដែរ ដោយមនុស្សជាច្រើននាក់បានគ្រវីទង់ពណ៌ក្រហមនិងឱបរូបថតលោកស្រី ស៊ូជី។

ការធ្វើបាតុកម្មក៏កំពុងពុះកញ្ជ្រោលផងដែរនៅទីក្រុងណៃពិដោ ដោយមនុស្សជាច្រើនបានជិះម៉ូតូនិងស៊ីផ្លេឡានខណៈការប្រមូលផ្តុំគ្នាៗ ក៏ត្រូវបានគេរាយការណ៍នៅតាមក្រុងផ្សេងទៀតផងដែរ។

កាលពីចុងសប្តាហ៍ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាតាមដងផ្លូវនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ក្នុងការតវ៉ាធំបំផុតចាប់តាំងពីរដ្ឋប្រហារ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម