ព័ត៌មានអន្ដរជាតិ
គណៈប្រតិភូរុស្ស៊ីទៅដល់កូរ៉េខាងជើង ជួបពិភាក្សាកិច្ចការសំខាន់ៗ ៣
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា មន្ត្រីជាន់ខ្ពស់នៃប្រទេសរុស្ស៊ី និងកូរ៉េខាងជើង នៅថ្ងៃពុធមនេះ បានជួបគ្នានៅទីក្រុងព្យុងយ៉ាងដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនរួមទាំងពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានរាយការណ៍ថា គណៈប្រតិភូរុស្ស៊ីដឹកនាំដោយលោក Alexandr Kozlov រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានវិទ្យា បានទៅដល់រដ្ឋធានីកូរ៉េខាងជើង ដើម្បីចូលរួមកិច្ចប្រជុំលើកទី ១០ នៃគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

មន្ត្រីនៃប្រទេសទាំងពីរបានជួបពិភាក្សាអន្តរវិស័យ និងពិភាក្សាអំពីបញ្ហាជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ យោងតាមទីភ្នាក់ងារបានឱ្យដឹងថា កាលពីថ្ងៃអង្គារ គណៈប្រតិភូរុស្ស៊ីត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយលោក Yun Jong Ho រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងសេដ្ឋកិច្ចនៅរដ្ឋធានីព្យុងយ៉ាង។
សូមរំលឹកថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងកាន់តែជិតស្និទ្ធ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី កាលពីខែកញ្ញា ហើយកាលពីខែមុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក៏បានធ្វើទស្សនកិច្ចនៅក្រុងព្យុងយ៉ាង ហើយបានផ្តល់ការធានាថា ខ្លួននឹងគាំទ្រយ៉ាងពេញទំហឹងនៅពីក្រោយកូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក។

ក្រោយមក សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានអះអាងថា កូរ៉េខាងជើងបានប្រគល់អាវុធឱ្យរុស្ស៊ី ហើយទីក្រុងសេអ៊ូលបានព្រមានពីការសងសឹក ប្រសិនបើទីក្រុងម៉ូស្គូ ផ្ទេរបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួនទៅកាន់ទីក្រុងព្យុងយ៉ាង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ ក្រុមប្រដាប់អាវុធមួយទៀតគំរាមវាយប្រហារនាវា អ៊ីស្រាអែល ដើម្បីជួយ ប៉ាឡេស្ទីន
ចុចអាន៖ ទីក្រុងកៀវ៖ រុស្ស៊ីនិងអ៊ុយក្រែន មិនអាចចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព បានទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


