ព័ត៌មានអន្ដរជាតិ
តុលាការអ៊ីតាលី កាត់ទោសទ្រង់ទ្រាយធំ ដាក់ពន្ធនាគារក្រុមម៉ាហ្វីយ៉ា សរុបចូលគ្នា ជាង២២០០ឆ្នាំ
កាលពីថ្ងៃចន្ទទី២០ខែវិច្ឆិកា តុលាការអ៊ីតាលី បានកាត់ទោសសមាជិកនិងសហការីនៃអង្គការឧក្រិដ្ឋកម្ម “Ndrangheta” ចំនួន២០៧នាក់ ឲ្យជាប់ពន្ធនាគារសរុបចូលគ្នាជាង២២០០ឆ្នាំ ខណៈនេះទើបតែជាការបញ្ចប់ដំណាក់កាលដំបូង នៃការកាត់ទោសក្រុមម៉ាហ្វីយ៉ាដ៏ធំបំផុតនៅក្នុងប្រទេស សម្រាប់រយៈពេលជិត៤ទសវត្សរ៍ប៉ុណ្ណោះ។

ចុងចោទ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មនានារួមមាន ឃាតកម្ម ជួញដូរគ្រឿងញៀន សូកប៉ាន់ ជំរិតទារប្រាក់ និងការបង្កើតសមាគមឧក្រិដ្ឋកម្ម។
ការកាត់ក្តីនេះគឺផ្តោតសំខាន់លើគ្រួសារ Mancuso ដែលជាអ្នកមានឥទ្ធិពលបំផុតមួយនៅក្នុង អង្គការ Ndrangheta បើទោះបីជាគ្រួសារចៅហ្វាយនាយ Luigi Mancuso នឹងត្រូវបានកាត់ទោសដាច់ដោយឡែកពីគ្នាក៏ដោយ។
មេៗឈ្មោះ Saverio Razionale, Paolino Lo Bianco និង Domenico Bonavota សុទ្ធតែទទួលបានការកាត់ទោសធ្ងន់ធ្ងរជាងគេ ពោលគឺក្នុងម្នាក់ត្រូវជាប់ពន្ធនាគារ៣០ឆ្នាំ។

លើសពីនេះ បុគ្គលមានកេរ្តិ៍ឈ្មោះសុះសាយ ដែលត្រូវបានរកឃើញថាជាប់ក្នុងប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋកម្មនេះរួមមាន អតីតសមាជិកសភារបស់គណបក្ស Forza Italia និងជាអនុប្រធានរបស់លោក Berlusconi ឈ្មោះ Giancarlo Pittelli ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១១ឆ្នាំ ពីបទសហការជាមួយអង្គការ Ndrangheta និងមានទំនាក់ទំនងនយោបាយជាមួយគ្រួសារ Mancuso។ មេប៉ូលិស អភិបាលក្រុង ក្រុមប្រឹក្សាមូលដ្ឋាន និងអ្នកជំនួញដែលមានឋានៈខ្ពស់ ក៏ត្រូវបានកាត់ទោសផងដែរ។
ហូរហៀរជាមួយនឹងមូលនិធិពីការគ្រប់គ្រង ៨០% នៃចរាចរកូកាអ៊ីនរបស់អឺរ៉ុប, អង្គការនេះត្រូវគេចោទប្រកាន់ថា បានទិញអាជីវកម្មស្របច្បាប់ជាច្រើន ដើម្បីជួយលាងលុយកខ្វក់របស់ពួកគេ រាប់ចាប់ពីសណ្ឋាគារ និងភោជនីយដ្ឋាន រហូតដល់ហាងលក់រថយន្ត។

បន្ថែមពីលើបុគ្គលចំនួន២០៧នាក់ដែលត្រូវបានកាត់ទោសកាលពីថ្ងៃចន្ទ បុគ្គល៧០នាក់ផ្សេងទៀត ត្រូវបានកាត់ទោសផងដែរនៅក្នុងឆ្នាំ២០២១។
យោងតាមវិទ្យាស្ថានស្រាវជ្រាវ Demoskopita បានឲ្យដឹងថា អង្គការ Ndrangheta គឺជាក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ជាមួយនឹងប្រតិបត្តិការនៅគ្រប់ទ្វីបទាំងអស់ និងមានប្រាក់ចំណេញប្រចាំឆ្នាំប្រមាណ ៥៣ ពាន់លានអឺរ៉ូ (៥៨ពាន់លានដុល្លារ)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មកស្គាល់ច្បាស់ ពីស្តេចនយោបាយអ៊ីតាលី លោក Silvio Berlusconi

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ