ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអចលនទ្រព្យធំៗ ២ របស់ ចិន កើនភាគហ៊ុនវិញ ក្រោយរដ្ឋាភិបាលបន្ថែមការគាំទ្រផ្នែកហិរញ្ញវត្ថុ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗរបស់ចិនដែលកំពុងជំពាក់បំណុលរាប់ពាន់លានដុល្លារ រួមមាន Country Garden បានកើនភាគហ៊ុន ១៧ ភាគរយ ខណៈក្រុមហ៊ុន China Evergrande កើនឡើង ៦ ភាគរយ បន្ទាប់ពីមានការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែម ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនជាប់បំណុលធំទាំងពីរ ត្រូវបានចុះក្នុងបញ្ជីព្រៀងនៃអ្នកអភិវឌ្ឍន៍ក្នុងចំណោម ៥០ ដែលមានសិទ្ធិទទួលបានការគាំទ្របន្ថែមផ្នែកហិរញ្ញវត្ថុពីសំណាក់រដ្ឋាភិបាល ។
ក្រៅពីក្រុមហ៊ុនធំៗទាំងពីរ នៅមានក្រុមហ៊ុនអចលនទ្រព្យផ្សេងៗទៀតដូចជា ក្រុមហ៊ុន Sino-Ocean Group បានកើនឡើង ៣០ ភាគរយក្នុងទីផ្សារហុងកុង ហើយ Kaisa Group កើនឡើងជាង ៧ ភាគរយ ។

ក្រុមហ៊ុន Country Garden ដែលជាអ្នកអភិវឌ្ឍន៍ដ៏ធំមួយនៅក្នុងប្រទេសចិន ត្រូវបានគេដឹងថា ជាប់បំណុលជាង ១៩១ ពាន់លានដុល្លារក្នុងខែមិថុនា ចំណែកឯ Evergrande មានបំណុលច្រើនជាង ៣០០ ពាន់លានដុល្លារ ។
គួរបញ្ជាក់ថា វិស័យអចលនទ្រព្យ រួមចំណែក ១ ភាគ ៤ នៃសេដ្ឋកិច្ចចិន ស្របពេលដែលបច្ចុប្បន្ន ចិនកំពុងដាក់ចេញផែនការដើម្បីជំរុញអចលនទ្រព្យឲ្យមានសន្ទុះឡើងវិញផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


