ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល-ហាម៉ាស ចាប់ផ្តើមបទឈប់បាញ់រយៈពេល៤ថ្ងៃជាផ្លូវការ
នៅថ្ងៃសុក្រទី២៤ខែវិច្ឆិកា អ៊ីស្រាអែលនិងក្រុមហាម៉ាស បានចាប់ផ្តើមបទឈប់បាញ់ជាផ្លូវការរយៈពេល៤ថ្ងៃហើយ ខណៈចំណាប់ខ្មាំងដែលឃុំឃាំងនៅតំបន់ហ្គាហ្សាស្ទ្រីប នឹងត្រូវដោះលែង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។
នេះគឺជាការបន្ថយស្ថានការណ៍ដ៏ធំ ក្នុងសង្គ្រាមរយៈពេល៧សប្តាហ៍ ដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់។

បន្ទាប់ពីការចរចាដ៏យូរ ការផ្អាកបាញ់បានចាប់ផ្តើមនៅម៉ោង៧ព្រឹក (ម៉ោងនៅអ៊ីស្រាអែល) ហើយនៅម៉ោង៤រសៀល ក្រុមដំបូងនៃចំណាប់ខ្មាំងជាស្រ្តីនិងកុមារចំនួន១៣នាក់ នឹងត្រូវ ដោះលែងចេញពីតំបន់ហ្គាហ្សា បន្ទាប់មក មានការដោះលែងអ្នកទោសប៉ាឡេស្ទីន (មិនបញ្ជាក់ចំនួន) ចេញពីពន្ធនាគារអ៊ីស្រាអែល។ នេះបើតាមអ្នកសម្រុះសម្រួលកាតា។
ក្នុងរយៈពេល៤ថ្ងៃ ចំណាប់ខ្មាំងយ៉ាងតិច៥០នាក់ ត្រូវបានគេរំពឹងថានឹងដោះលែង ដោយបន្សល់ទុកចំណាប់ខ្មាំង១៩០នាក់ទៀត នៅក្នុងដៃរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
ក្នុងរយៈពេលដូចគ្នានេះ អ្នកទោសប៉ាឡេស្ទីនប្រមាណ១៥០នាក់ ត្រូវគេរំពឹងថានឹងដោះលែង ហើយជំនួយបន្ថែមក៏នឹងបញ្ជូនចូលទៅក្នុងតំបន់ហ្គាហ្សាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ៊ីស្រាអែល វាយប្រហារសាលារៀននៅហ្គាហ្សា សម្លាប់មនុស្ស៣០នាក់ របួស១០០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


