ព័ត៌មានអន្ដរជាតិ
ក្រៅពីអាមេរិក តើអ៊ីស្រាអែល ទិញអាវុធពីប្រទេសណាខ្លះទៀត?
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសហើយថា លោកនឹងមិនឈប់ធ្វើសង្គ្រាមជាមួយក្រុមហាម៉ាសឡើយ លុះត្រាតែចលនាមួយនេះ រលាយបាត់ពីផែនដី។ ហើយថ្វីបើមានបទឈប់បាញ់រយៈពេលខ្លីក៏ពិតមែន ប៉ុន្តែលោកបានប្តេជ្ញា ការប្រយុទ្ធនឹងបន្តឡើងវិញ ជាមួយទ្រង់ទ្រាយដ៏ធំ បន្ទាប់ពីបទឈប់បាញ់កន្លងផុតទៅ។

ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា អ៊ីស្រាអែល បានបើកការសងសឹក ដោយទម្លាក់គ្រាប់បែកមិនប្រណីដៃ លើតំបន់ហ្គាហ្សាស្រ្ទីប ដោយអះអាងថា ជាសម្បុករបស់ក្រុមហាម៉ាស។
ជាលទ្ធផល ទង្វើរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ជាពិសេសកុមារ នៅក្នុងដែនដីប៉ាឡេស្ទីន ទោះមានការអំពាវនាវពីអន្តរជាតិ ឲ្យឈប់វាយប្រហារក៏ដោយ។

ក្រៅពីការទម្លាក់គ្រាប់បែក អ៊ីស្រាអែល ក៏បានប្រើរថក្រោះ កាំភ្លើងធំ និងគ្រាប់ផ្លោងបាញ់ទៅលើក្រុមហាម៉ាសផងដែរ។ ដូចនេះ មានសំណួរថា ក្រៅពីអាវុធផលិតដោយខ្លួនឯង តើអ៊ីស្រាអែល ទិញអាវុធពីប្រទេសណាខ្លះ?
គ្មានអ្វីត្រូវភ្ញាក់ផ្អើលឡើយ សហរដ្ឋអាមេរិក គឺជាប្រទេសធំជាងគេដែលលក់អាវុធឲ្យអ៊ីស្រាអែល បើគិតពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ គឺរួមចំណែក ៩២ ភាគរយ ។

យោងតាមតួលេខដែលចងក្រងដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានបង្ហាញថា ក្រៅពីអាមេរិក អាល្លឺម៉ង់មានចំណែក ៦.៩ ភាគរយនៃការលក់សព្វាវុធឲ្យអ៊ីស្រាអែល ក្នុងរយៈពេលដូចគ្នា ខណៈអ៊ីតាលី ស្ថិតនៅលំដាប់ទីបី មាន១ ភាគរយ ។
ម្យ៉ាងវិញទៀត តាមការគណនារបស់ SIPRI, ចន្លោះឆ្នាំ២០១៧ដល់ឆ្នាំ២០២១ មានតែប្រទេសចំនួន ៣ នេះប៉ុណ្ណោះដែលរួមចំណែក ៩៩.៩ ភាគរយនៃការនាំចូលអាវុធរបស់ប្រទេសមជ្ឈិមបូព៌ា ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អ៊ីស្រាអែល-ហាម៉ាស នឹងដោះដូរអ្នកទោស-ចំណាប់ខ្មាំង បន្ថែមទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


