ព័ត៌មានអន្ដរជាតិ
រឿងកម្របំផុត! កងយន្តហោះចម្បាំងរុស្ស៊ី អមដំណើរលោក ពូទីន ទៅតំបន់មជ្ឈិមបូព៌ា
ជារឿងកម្របំផុត ដែលយន្តហោះចម្បាំងធុនធ្ងន់ Su-35S ចំនួន៤គ្រឿងបំពាក់ដោយអាវុធ បានធ្វើដំណើរអមយន្តហោះដឹកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់តំបន់មជ្ឈិមបូព៌ា។

ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៦ខែធ្នូថា “យន្តហោះចម្បាំងពហុតួនាទីធុន Su-35S បំពាក់ដោយអាវុធ បានបំពេញបេសកកម្មគាំទ្រតាមរយៈជើងហោះហើររបស់យន្តហោះពិសេសនៅក្នុងដែនអាកាសអន្តរជាតិ។ ទោះកងយន្តហោះ បានហោះឡើងក្នុងអាកាសធាតុមិនអំណោយផល ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងក៏ដោយ ប៉ុន្តែយន្តហោះទាំងអស់ត្រូវបានគ្រប់គ្រងដោយពីឡុតជាន់ខ្ពស់បំផុត” ។
វីដេអូដែលចេញផ្សាយដោយយោធារុស្ស៊ី បង្ហាញឲ្យឃើញយន្តហោះចម្បាំងធុនធ្ងន់ Su-35S ចំនួន ៥ គ្រឿង ដែលត្រៀមហោះឡើង ដោយយន្តហោះនីមួយៗបំពាក់ជាមួយមីស៊ីលរយៈចម្ងាយមធ្យម R-77-1 ចំនួន ២ គ្រាប់ និងមីស៊ីលរយៈចម្ងាយខ្លី R-7 ចំនួន ២ គ្រាប់។

កងយន្តហោះនេះ បានហោះចេញជាពីរក្រុម ប៉ុន្តែយន្តហោះទី ៥ មិនបានចាកចេញពីមូលដ្ឋានឡើយ ពោលគឺត្រូវដើរតួនាទីជាអ្នកបម្រុង ក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើង ។ យន្តហោះទាំង ៤ បានអមយន្តហោះ Il-96 ដែលដឹកលោក ពូទីន រហូតដល់ពេលចុះចតនៅអាកាសយានដ្ឋាន អាប៊ូ ដាប៊ី ក្នុងប្រទេសអារ៉ាប់រួម ។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បញ្ជាក់ថា ប្រទេសមួយចំនួនដែលលោកសុំមិនបញ្ចេញឈ្មោះ បានផ្តល់អាជ្ញាប័ណ្ណពិសេសសម្រាប់យន្តហោះចម្បាំងរុស្សីក្នុងការដឹកសព្វាវុធហោះហើរឆ្លងកាត់ដែនអាកាសរបស់ពួកគេ ហើយលោកថែមទាំងបានថ្លែងអំណរគុណដល់ប្រទេសទាំងនោះផងដែរ ។

សូមបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីបានអញ្ជើញទៅដល់ទីក្រុង អាប៊ូ ដាប៊ី កាលពីថ្ងៃទី៦ ខែធ្នូ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអារ៉ាប់រួម លោក Al Nahyan ។ បន្ទាប់ពីដំណើរទស្សនកិច្ចទៅអ៊ីរ៉ង់ និងចិន, នេះជាលើកទីបីហើយ ដែលប្រមុខវិមានក្រឹមឡាំង ធ្វើដំណើរទៅប្រទេសដែលមិនមែនជាផ្នែកនៃអតីតសហភាពសូវៀត ចាប់តាំងពីរុស្ស៊ីបើកយុទ្ធនាការនៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។
ទន្ទឹមនោះ លោកប្រធានាធិបតី ពូទីន ក៏បានទៅប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ ដើម្បីជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ពោលជាលើកដំបូងចាប់តាំងពីខែតុលា ឆ្នាំ ២០១៩ មក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថាមពល៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ លោក ពូទីន នឹងធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសផលិតប្រេងនៅ មជ្ឈិមបូព៌ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


