ព័ត៌មានអន្ដរជាតិ
SpaceX ចង់លក់ភាគហ៊ុនខ្លះដើម្បីឲ្យតម្លៃក្រុមហ៊ុនកើនជាង ១៧៥ ពាន់លានដុល្លារ
ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានចាប់ផ្តើមពិភាក្សាគ្នាអំពីការលក់ភាគហ៊ុនក្នុងតម្លៃមួយដែលជំរុញតម្លៃក្រុមហ៊ុនកើនដល់ ១៧៥ ពាន់លានដុល្លារ ឬច្រើនជាងនេះ ។

SpaceX កំពុងពិភាក្សាដាក់ចេញតម្លៃដេញថ្លៃដែលអាចមានចាប់ពី ៥០០ លានដុល្លារ ដល់ ៧៥០ លានដុល្លារ និងថ្លឹងថ្លែងលើការចែកចាយភាគហ៊ុនប្រហែល ៩៥ ដុល្លារក្នុងមួយហ៊ុន ខណៈសម្រាប់លក្ខខណ្ឌ និងទំហំនៃសំណើដេញថ្លៃ អាចផ្លាស់ប្តូរ អាស្រ័យលើការចាប់អារម្មណ៍ពីអ្នកលក់ខាងក្នុង និងអ្នកទិញ ។
បច្ចុប្បន្ន ក្រុមហ៊ុន SpaceX មានតម្លៃប្រហែល ១៥០ ពាន់លានដុល្លារ ហើយប្រសិនបើក្រុមហ៊ុនសម្រេចបានការដេញថ្លៃដល់ ១៧៥ ពាន់លានដុល្លារ នោះនឹងធ្វើឲ្យ SpaceX ក្លាយជាក្រុមហ៊ុនធំជាងគេទី ៧៥ របស់ពិភពលោក ដោយមានមូលធនប័ត្រទីផ្សារ ស្មើនឹង T-Mobile USA Inc. មានតម្លៃ ១៧៩ ពាន់លានដុល្លារ, Nike Inc. តម្លៃ ១៧៧ ពាន់លានដុល្លារ និង China Mobile តម្លៃ ១៧៦ ពាន់លានដុល្លារ ។

ជាមួយគ្នានេះ មហាសេដ្ឋី Ron Baron ដែលកាន់កាប់ភាគហ៊ុន ១ ពាន់លានដុល្លាររបស់ក្រុមហ៊ុន SpaceX លើកឡើងថា ក្រុមហ៊ុននឹងមានតម្លៃដល់ ៥០០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ។ ទោះយ៉ាងណា ចំពោះបញ្ហានេះដែរ តំណាងក្រុមហ៊ុន SpaceX ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Space Exploration Technologies Corp. មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន SpaceX ជាក្រុមហ៊ុនឯកជន ដែលស៊ីឈ្នួលបាញ់បង្ហោះគ្រាប់រ៉ុកកែតទៅកាន់ទីអវកាស ។ មិនតែប៉ុណ្ណោះ SpaceX ក៏ដំណើរការសេវាអ៊ីនធឺណិត Starlink ពីលំហអាកាសមកកាន់ផែនដីផងដែរ ខណៈក្រុមហ៊ុនកំពុងឆ្ពោះទៅរកប្រាក់ចំណូលប្រហែល ៩ ពាន់លានដុល្លារពីគម្រោងទាំងពីរនៅឆ្នាំនេះ ហើយរំពឹងនឹងកើនដល់ប្រហែល ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ BNN Bloomberg
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


