ព័ត៌មានអន្ដរជាតិ
ថៃ ដាក់ម៉ាស៊ីនស្កេនលិខិតឆ្លងដែនជនបរទេសដោយស្វ័យប្រវត្តិនៅអាកាសយានដ្ឋានសុវណ្ណភូមិ
ថៃនឹងចាប់ផ្ដើមអនុវត្តម៉ាស៊ីនត្រួតពិនិត្យលិខិតឆ្លងដែនដោយស្វ័យប្រវត្តិនៅអាកាសយានដ្ឋានសុវណ្ណភូមិចំពោះអ្នកដំណើរបរទេសដែលហោះចេញក្រៅ ចាប់ពីថ្ងៃទី១៥ ខែធ្នូតទៅដើម្បីកាត់បន្ថយការកកស្ទះនៅព្រលានយន្តហោះ ។

បើយោងតាមអគ្គស្នងការរងនគរបាលអន្តោប្រវេសន៍ទី ២ ប្រចាំអាកាសយានដ្ឋានអន្តរជាតិលោក Choengron Rimphadee បានបញ្ជាក់ថា សម្រាប់ម៉ាស៊ីនត្រួតពិនិត្យដោយស្វ័យប្រវត្តិនេះដែរ គឺអនុវត្តសម្រាប់អ្នកដំណើរកាន់លិខិតឆ្លងដែនអេឡិចត្រូនិច និងគោរពតាមស្តង់ដាកំណត់ដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ។
ដោយឡែក ជនបរទេសដែលកាន់លិខិតឆ្លងដែនធម្មតា កុមារ និងជនពិការ ទោះបីជាកាន់លិខិតឆ្លងដែនអេឡិចត្រូនិចក៏ដោយ ក៏នៅតែតម្រូវឲ្យឆ្លងកាត់ច្រកធម្មតាដែលគ្រប់គ្រងដោយមន្ត្រីដដែល ។

ការត្រួតពិនិត្យដោយស្វ័យប្រវត្តិនេះ ចំណាយពេលត្រឹមតែ ២០ វិនាទីប៉ុណ្ណោះក្នុងការស្កេនមុខ និងស្នាមម្រាមដៃរបស់អ្នកដំណើរម្នាក់ៗ ខណៈច្រកត្រួតពិនិត្យធម្មតា ចំណាយពេលប្រហែល ៤៥ វិនាទី ។
ទន្ទឹមនោះ ម៉ាស៊ីនស្កេននេះក៏អាចមានសមត្ថភាពបង្កើនដំណើរការអន្តោប្រវេសន៍លឿនជាងមុនផងដែរដូចជា រកឃើញមនុស្សដែលស្ថិតនៅក្រោមដីកាចាប់ខ្លួន អ្នកដែលត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរទៅក្រៅប្រទេស និងអ្នកដែលស្នាក់នៅហួសទិដ្ឋាការជាដើម ។
គួរបញ្ជាក់ថា អាកាសយានដ្ឋានសុវណ្ណភូមិបានចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីនស្កេនស្វ័យប្រវត្តិចំនួន ១៦ គ្រឿងក្នុងការត្រួតពិនិត្យលិខិតឆ្លងដែនលើអ្នកដំណើរ ចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ប៉ុន្តែសម្រាប់តែជនជាតិថៃប៉ុណ្ណោះ ខណៈការដាក់ឲ្យដំណើរការលើជនបរទេស គឺដោយសារតែអាកាសយានដ្ឋានមួយនេះអាចដឹកអ្នកដំណើរពី ៥០,០០០ ទៅ ៦០,០០០ នាក់ក្នុងមួយថ្ងៃ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


