Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីបារាំង ឆ្លើយតបទៅការរិះគន់របស់លោក ពូទីន

បានផុស

នៅ

ជាការឆ្លើយតបបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ស្តីបន្ទោសទីក្រុងប៉ារីស ចំពោះការធ្វើឲ្យទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺន, ប្រធានាធិបតីបារាំង លោក Emmanuel Macron និយាយថា លោកបើកចំហចំពោះកិច្ចសន្ទនាជាថ្មីជាមួយលោក ពូទីន ប្រសិនបើការពិភាក្សានោះ នាំទៅរកសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីបារាំង លោក Emmanuel Macron (រូបថត៖ AFP)

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងព្រុចសែលកាលពីថ្ងៃសុក្រទី១៥ខែធ្នូ លោក Macron អះអាងថា ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន បានធ្វើកិច្ចពិភាក្សាស្ទើរតែមិនអាចទៅរួច ប៉ុន្តែនិយាយថា លោកសុខចិត្តធ្វើការចរចាម្តងទៀត បើអាចបញ្ចប់ជម្លោះបាន។

លោក Macron សង្កត់ធ្ងន់ថា “ប្រសិនបើលោក ពូទីន មានឆន្ទៈ ចូលរួមក្នុងកិច្ចសន្ទនានិងលើកសំណើដើម្បីឆ្ពោះទៅមុខ ហើយគេចចេញពីជម្លោះនិងកសាងសន្តិភាពយូរអង្វែងមែននោះ នោះគឺជាការនិយាយមួយដែលគោរពច្បាប់អន្តរជាតិ សម្រាប់ផលប្រយោជន៍ និងអធិបតេយ្យអ៊ុយក្រែន”។

ការ​ឆ្លើយ​តប​នេះ​ ​កើត​ឡើងត្រឹម​តែ​មួយ​ថ្ងៃប៉ុណ្ណោះ ​បន្ទាប់​ពី​លោក ​ពូទីន ​គូសបញ្ជាក់​ថា “ប្រធានាធិបតី​បារាំង ​បាន​បញ្ចប់​ទំនាក់​ទំនង​ជាមួយ​យើង។ យើងមិនបានធ្វើវាទេ ខ្ញុំមិនបានធ្វើរឿងនេះឡើយ។ កាលមុន ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ការងារ​ល្អណាស់ ហើយ​រុស្ស៊ី​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​សហការ​ជាមួយ​បារាំង​បន្ថែមទៀត”។

លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Pool)

ទំនាក់ទំនងការទូតរវាងរុស្ស៊ីនិងបារាំង បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីទីក្រុងមូស្គូបញ្ជូនទាហានចូលទៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។

ជំនួបទល់មុខចុងក្រោយរវាងលោក Macron និងលោក ពូទីន ធ្វើឡើងប៉ុន្មានថ្ងៃ មុនការប្រយុទ្ធគ្នាចាប់ផ្តើម ដែលក្នុងអំឡុងពេលនោះ មេដឹកនាំបារាំងប្រកាសថា ប្រទេសរបស់លោកមានទំនួលខុសត្រូវ ក្នុងការរក្សាទំនាក់ទំនងជាមួយរុស្ស៊ី ឲ្យរឹងមាំបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មានទីក្រុងប៉ារីស បានចូលរួមយុទ្ធនាការដាក់ទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងទីក្រុងមូស្គូ ហើយទំនាក់ទំនងទ្វេភាគីបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីពេលនោះមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Macron ថា ខែក្រោយ នឹងកំណត់ជោគវាសនា ជម្លោះ រុស្ស៊ី-អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម