ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនប្រទេសលោកខាងលិចខាតបង់ប្រាក់ជាង ១០៣ ពាន់លានដុល្លារ ក្រោយដកការវិនិយោគចេញពី រុស្ស៊ី
កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនលោកខាងលិចដែលបានប្រកាសដកខ្លួនចេញពីប្រទេសរុស្ស៊ី បន្ទាប់ពីផ្ទុះប្រតិបត្តិការសឹករបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក្នុងឆ្នាំ ២០២២ បានទទួលរងការខាតបង់ទឹកប្រាក់ជាង ១០៣ ពាន់លានដុល្លារ ។

ក្រុមហ៊ុនលោកខាងលិចជាច្រើនបានចាប់ផ្តើមដកការវិនិយោគរបស់ពួកគេ ក៏ដូចជាបិទហាង និងផ្អាកការលក់ដូរនៅក្នុងប្រទេសរុស្ស៊ី ក្រោមសម្ពាធពីអ្នកវិនិយោគ និងអ្នកប្រើប្រាស់ដែលមិនពេញចិត្តចំពោះរុស្ស៊ីដែលបើកការវាយលុកលើអ៊ុយក្រែន ។
តាមរយៈរបាយការណ៍នេះបានកត់សម្គាល់ថា រុស្ស៊ីក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ បន្ទាប់ពីការចាកចេញរបស់ក្រុមហ៊ុនលោកខាងលិចទាំងនោះ ជាពិសេសចំណូលពីការកំណត់លក្ខខណ្ឌសម្រាប់ក្រុមហ៊ុនអាជីវកម្មដែលដកខ្លួនចេញពីរុស្ស៊ី ។
គួរឲ្យដឹងថា បន្ទាប់ពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីទៅលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មក ប្រទេសលោកខាងលិចបានពង្រីកបញ្ជីទណ្ឌកម្មយ៉ាងចាស់ដៃប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងមូស្គូ ជាពិសេសសហភាពអឺរ៉ុប (EU) បានអនុម័តកញ្ចប់ទណ្ឌកម្មចំនួន ១១ លើករួចមកហើយ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


