ព័ត៌មានអន្ដរជាតិ
ជប៉ុន ប្ដេជ្ញាដឹកនាំ អាស៊ី ឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio នៅថ្ងៃចន្ទនេះបានប្ដេជ្ញានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅក្នុងទ្វីបអាស៊ី ដោយប្រើប្រាស់ជំនាញបច្ចេកវិទ្យា និងកម្លាំងផ្សេងៗទៀតចេញពីប្រទេសរបស់លោក ។

លោក Kishida បានសម្តែងការប្តេជ្ញាចិត្តរបស់លោកនៅក្នុងកិច្ចប្រជុំសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) ដែលមានការចូលរួមពីសំណាក់មេដឹកនាំប្រទេសជប៉ុន និងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅឯការិយាល័យនាយករដ្ឋមន្ត្រីក្នុងទីក្រុងតូក្យូ ។
លោក Kishida បានលើកឡើងថា ការកាត់បន្ថយការបញ្ចេញកាបូន គឺជាបញ្ហាប្រឈមទូទៅសម្រាប់អាស៊ី ហើយការធ្វើនវានុវត្តន៍នឹងក្លាយជាគន្លឹះសំខាន់ក្នុងការសម្រេចបានលើបញ្ហានេះ ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថា ការបង្កើតសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) នឹងនាំទៅរកការបង្កើតថ្មី ក៏ដូចជាទីផ្សារកាត់បន្ថយការបញ្ចេញកាបូនទ្រង់ទ្រាយធំ ដែលនឹងទាក់ទាញការវិនិយោគពីទូទាំងពិភពលោកមកកាន់អាស៊ី ហើយជប៉ុននឹងដឹកនាំក្នុងការជំរុញការអភិវឌ្ឍបច្ចេកវិទ្យា និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់ផងដែរ ។

ទន្ទឹមនោះ មេដឹកនាំជប៉ុន-អាស៊ានបានយល់ស្របថា វិធីសាស្រ្តចម្រុះបែបនេះ គឺជាតម្រូវការចាំបាច់ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូនតាមវិធីដែលសមស្របទៅនឹងកាលៈទេសៈនៃប្រទេសនីមួយៗ ហើយជប៉ុន និងអាស៊ាន នឹងកំណត់គោលដៅធ្វើយ៉ាងណាឲ្យមានតុល្យភាពក្នុងកិច្ចខិតខំប្រឹងប្រែងបែបនេះជាមួយនឹងកំណើនសេដ្ឋកិច្ច និងធានាសន្តិសុខថាមពលផងដែរ ។
ស្របពេលជាមួយគ្នានេះ ជប៉ុន និងអាស៊ានក៏បានព្រមព្រៀងគ្នាផងដែរក្នុងការបង្កើតសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលនៅទីនោះសហគមន៍មួយនេះនឹងដំណើរការជាស្ថាប័នស្នូលនៃគំនិតផ្តួចផ្តើម និងមានតួនាទីគាំទ្រដល់ការធ្វើផែនការគោលនយោបាយ និងការស្រាវជ្រាវរបស់ប្រទេសនីមួយៗ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


