ព័ត៌មានអន្ដរជាតិ
ថៃ មានរថយន្តអគ្គិសនីកំពុងចរាចរណ៍លើដងផ្លូវជាងកន្លះលានគ្រឿង
បើយោងតាមនាយកដ្ឋានដឹកជញ្ជូនផ្លូវគោករបស់ប្រទេសថៃបានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃបានកើនឡើងដល់ចំនួន ៥១២,៣៤៣ គ្រឿង ។

ចំណែកចំពោះក្រុមហ៊ុនផលិតរថយន្តដឹកអ្នកដំណើរក្រោម ៧ កៅអីដែលកំពុងពេញនិយមខ្លាំងបំផុតទាំង ៥ និងបានចុះបញ្ជីសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសថៃ រួមមានក្រុមហ៊ុន Toyota មានចំនួន ៣,៩៥១,៣៩៣ គ្រឿង, ក្រុមហ៊ុន Honda មាន ២,៣៦៩,៦៧៦ គ្រឿង, ក្រុមហ៊ុន Isuzu មាន ១,២២៨,២៤១ គ្រឿង, ក្រុមហ៊ុន Mitsubishi មាន ៨៦៧,០៨៨ គ្រឿង និងក្រុមហ៊ុន Nissan មាន ៧៩៨,០៩៣ គ្រឿង ។
ទោះបីជាជប៉ុនកំពុងក្តោបក្តាប់ទីផ្សាររថយន្តនៅថៃក៏ដោយ ប៉ុន្តែក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន កំពុងជ្រៀតចូលទីផ្សារប្រទេសមួយនេះយ៉ាងឆាប់រហ័ស ដោយសារតែការដាក់លក់រថយន្តក្នុងតម្លៃសមរម្យ ។

ដោយឡែក ក្នុងពិព័រណ៍អន្តរជាតិថៃ Motor Expo 2023 លើកទី ៤០ កាលពីសប្តាហ៍មុន មានការកក់រថយន្តសរុប ៥៣,២៤៨ គ្រឿង និងម៉ូតូ ៧,៣៧៣ គ្រឿង ដោយនៅក្នុងនោះ មានការកក់រថយន្តអគ្គិសនីចំនួន ៣៨.៤ ភាគរយឯណោះ ។
ម៉ាកយីហោកំពូលទាំងបីដែលមានការកក់ច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ Motor Expo 2023 គឺ Toyota មានចំនួន ៧,២៤៥ គ្រឿង បន្ទាប់មកគឺ Honda មានចំនួន ៦,១៤៩ គ្រឿង ខណៈក្រុមហ៊ុនផលិតរថយន្ត EV-BYD របស់ចិន ស្ថិតនៅលំដាប់ទី ៣ មានចំនួន ៥,៤៥៥ គ្រឿង ៕

ប្រែសម្រយល៖ នាង រតនៈ
ប្រភព៖ The Nation
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


