ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក បើជាប់ឆ្នោត
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា លោកនឹងបញ្ជាឲ្យមានការបណ្តេញជនអន្តោប្រវេសន៍គ្មានឯកសារ ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ប្រសិនបើលោកជាប់ឆ្នោតឡើងកាន់តំណែងជាថ្មីក្នុងឆ្នាំ២០២៤។

បច្ចុប្បន្ន លោក ត្រាំ ត្រូវបានគេមើលឃើញថាជាបេក្ខជនឈានមុខក្នុងគណបក្សសាធារណរដ្ឋ អាចឡើងទៅប្រជែងជាមួយបេក្ខភាពខាងគណបក្សប្រជាធិបតេយ្យគឺលោក ចូ បៃដិន ក្នុងការបោះឆ្នោតឆ្នាំក្រោយ ហើយលោកបានប្រកាសពីគោលនយោបាយអន្តោប្រវេសន៍បែបនេះ នៅឯការជួបជុំជាមួយអ្នកគាំទ្រក្នុងទីក្រុង Reno នៃរដ្ឋ Nevada កាលពីថ្ងៃចន្ទទី១៨ខែធ្នូ។
ដោយហៅលោក បៃដិន ជា “បុគ្គលដែលមាន IQ ទាប”, លោក ត្រាំ និយាយថា “សត្រូវនយោបាយរបស់គាត់ គឺជាមេដឹកនាំអសមត្ថភាពនិងពុករលួយបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ គោលនយោបាយអន្តោប្រវេសន៍ដ៏ខ្ជិលរបស់លោក បៃដិន បានបង្កើតជាសេណារីយ៉ូមួយ ដែលតម្រូវឲ្យយើងត្រូវធ្វើសកម្មភាពទ្រង់ទ្រាយធំ ដើម្បីទប់ទល់”។

លោក ត្រាំ សង្កត់ធ្ងន់ថា “ដោយសារតែជនបរទេសខុសច្បាប់របស់លោក បៃដិន រាប់លាននាក់កំពុងឈ្លានពានប្រទេសរបស់យើង, វានឹងក្លាយជារឿងធម្មតា ដែលនៅពេលខ្ញុំជាប់ឆ្នោតជាថ្មី យើងនឹងចាប់ផ្តើម ហើយយើងគ្មានជម្រើសទេ ដែលប្រតិបត្តិការនិរទេសដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក នឹងត្រូវធ្វើឡើង”។
ការអត្ថាធិប្បាយនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីលោក ត្រាំ ប្រាប់អ្នកគាំទ្រ នៅឯការប្រមូលផ្តុំមួយក្នុងរដ្ឋ New Hampshire ថា ជនអន្តោប្រវេសន៍គ្មានឯកសារមកពីទ្វីបអាហ្រ្វិក មកពីអាស៊ី និងមកពីជុំវិញពិភពលោក កំពុងបំពុលឈាមនៃប្រទេសរបស់យើង។

មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ សង្កត់ធ្ងន់ថា ការពង្រឹងរបាំងនៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក នឹងក្លាយជាគន្លឹះនៃគោលនយោបាយអន្តោប្រវេសន៍របស់លោក សម្រាប់អាណត្តិប្រធានាធិបតីទីពីរ។ លើសពីនេះ លោកអះអាងថា លោកនឹងពង្រីកបម្រាមធ្វើដំណើរលើបុគ្គលដែលមកពីប្រទេសឬដែនដីមួយចំនួន ដូចជាលីប៊ី សូម៉ាលី និងហ្គាហ្សាជាដើម។
លោកក៏និយាយដែរថា លោកគាំទ្រការអនុវត្តគោលនយោបាយអន្តោប្រវេសន៍ដោយផ្អែកលើគុណសម្បត្តិ ហើយនឹងបញ្ចប់ការផ្តល់សញ្ជាតិដោយស្វ័យប្រវត្តិ សម្រាប់កុមារដែលកើតពីជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា មានជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ ១២.៣ លាននាក់កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ខណៈតួលលេខនេះគិតត្រឹមខែឧសភា ឆ្នាំ២០២៣ បើធៀបនឹង ១០ លាននាក់ក្នុងខែមករា ឆ្នាំ២០២១ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មិនទាន់ជាប់ឆ្នោតផង លោក ត្រាំ ប្រកាសដកអាមេរិក ចេញពីស្ថាប័ននិងកិច្ចព្រមព្រៀងធំៗបាត់ទៅហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


