ព័ត៌មានអន្ដរជាតិ
ទុរេនមួយផ្លែប្រភេទ Musang King លក់បានជិត ៤ ម៉ឺនដុល្លារនៅ ម៉ាឡេស៊ី
ទុរេនមួយផ្លែប្រភេទ Musang King មកពីទីក្រុង Raub របស់ប្រទេសម៉ាឡេស៊ី បានបំបែកឯតទគ្គកម្មលក់បានក្នុងតម្លៃ ១៨៥,០០០ រីងហ្គីត ឬប្រហែល ៣៩,៥០០ ដុល្លារអាមេរិក ដែលក្លាយជាទុរេនថ្លៃបំផុតមួយក្នុងពិភពលោក ។
បើយោងតាមគេហទំព័រព័ត៌មានម៉ាឡេស៊ី The Star បានរាយការណ៍ថា ការលក់នេះកើតមានឡើងក្នុងព្រឹត្តិការណ៍ដាក់ដេញថ្លៃទុរេនដើម្បីរៃអង្គាសប្រាក់ ដោយមានតម្លៃចាប់ពី ២,០០០ រីងហ្គីតឡើងទៅ ។

ក្រៅពីទុរេនប្រភេទ Musang King, ទុរេន Black Thorn ក៏បានដាក់ដេញថ្លៃដូចគ្នា ដោយប្រមូលបានប្រាក់ប្រមាណ ១៥,០០០ រីងហ្គីត ឬជាង ៣,២០០ ដុល្លារ ដែលជាការដេញថ្លៃបានខ្ពស់បំផុតលំដាប់លេខ ២ ។
សរុបជាទឹកប្រាក់នៅក្នុងព្រឹត្តិការណ៍នេះ គេប្រមូលលុយបានជាង ៤០៤,៤០០ រីងហ្គីត ឬប្រហែល ៨៦,៩១១ ដុល្លារ ហើយថវិកាទាំងនោះ ត្រូវបានបរិច្ចាកទៅជួសជុលសាលានៅក្នុងតំបន់ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


