ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសប្រឆាំងដាច់ខាតលើកសិករដុតកាកសំណល់ដំណាំ ក្រោយប្រមូលផល
ក្រសួងធនធានធម្មជាតិ និងបរិស្ថាន រួមជាមួយក្រសួងកសិកម្ម និងសហករណ៍ថៃប្រកាសប្រឆាំងជាដាច់ខាតមិនឲ្យកសិកររបស់ខ្លួន ដុតបំផ្លាញកាកសំណល់ដំណាំឡើយ ក្រោយប្រមូលផលរួច ដើម្បីចៀសវាងការកកើតកំហាប់ខ្យល់ពុល PM2.5 ។

PM2.5 គឺជាភាគល្អិតដែលមានអង្កត់ផ្ចិត ២.៥ មីក្រូ ឬតិចជាងនេះ ហើយនៅពេលដែលមនុស្សស្រូបចូលហើយ អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពបេះដូង និងជំងឺហឺតជាដើម ។
បចុប្បន្ននៅថៃ កម្រិតខ្យល់ពុល PM2.5 បានកើនឡើងដល់កម្រិតកំពូលនៅអំឡុងខែធ្នូ ដល់ខែមីនា ជាពិសេសនៅតាមទីក្រុងធំៗ ដែលមានប្រភពបំពុលសំខាន់ៗដូចជា ការធ្វើចរាចរណ៍ និងការបំភាយឧស្ម័នឧស្សាហកម្ម រួមជាមួយការដុតបំផ្លាញរបស់កសិករ បន្ទាប់ពីប្រមូលផលរួច ។

ពាក់ព័ន្ធបញ្ហានេះ ថៃនឹងចាត់វិធានការតឹងរឹងបំផុតជំរុញកសិករលែងឲ្យមានការដុតបំផ្លាញទាំងស្រុងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ជាពិសេសកសិករដាំពោត និងអំពៅ ដោយសារតែមានការដុតបំផ្លាញច្រើនជាងគេបង្អស់ ។
មិនតែប៉ុណ្ណោះ ថៃក៏គ្រោងពិចារណាផ្អាកការឧបត្ថម្ភធនដល់កសិករផងដែរ ប្រសិនបើពួកគេនៅតែបំពានច្បាប់ដុតបំផ្លាញទៀត ខណៈបច្ចុប្បន្នកសិករថៃទទួលបានការឧបត្ថម្ភ ១,០០០ បាតក្នុងមួយរ៉ៃក្នុងការដាំដុះដំណាំ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


