ព័ត៌មានអន្ដរជាតិ
YouTuber តៃវ៉ាន់ម្នាក់ រៀបចំខួបកំណើត យកមនុស្សស្រីស្រាតដាក់អាហារ Sushi លើរាងកាយ
គេហទំព័រ Nextapple រាយការណ៍ថា Chao Ge ដែលត្រូវបានគេស្គាល់ថាជា YouTuber មានជាងគេនៅតៃវ៉ាន់ បានបង្ហោះរូបភាពនៃពិធីខួបកំណើតមួយ។ គាត់បានកក់អាហារទុក ដើម្បីអបអរថ្ងៃខួបកំណើតដោយអញ្ញើញសុទ្ធតែអ្នកស្គាល់គ្នា។
បន្ទាប់ពីអ្នកលេងអ៊ីនធឺណិតបានឃើញរូបភាពអាហារ ពួកគេមានអារម្មណ៍តក់ស្លុតនៃមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលគាត់បានរៀបចំសម្រាប់ភ្ញៀវដែលមកចូលរួម។ ម៉ឺនុយលេចធ្លោនៃពិធីខួបកំណើតនេះគឺជាស៊ូស៊ី ដែលក្នុងនោះមានអាហារជប៉ុនដូចជា ត្រីឆៅ ស៊ូស៊ី និងចានគ្រឿងសមុទ្រផ្សេងៗត្រូវបានដាក់លើនារីស្រស់ស្អាតម្នាក់ ដេកអាក្រាតកាយនៅលើតុ។ វាដូចជាការប្រើរាងកាយ ជំនួសឲ្យចានអាហារយ៉ាងដូច្នោះ។

ទោះយ៉ាងណាក៏ដោយ Chao Ge បានចេញមុខបញ្ជាក់ថា ពិធីខួបកំណើតគឺជាសិល្បៈសុទ្ធសាធ ហើយមិនពាក់ព័ន្ធនឹងការអាសអាភាស ឬអាក្រាតកាយឡើយ។ ហើយលោកបានសុំកុំឲ្យមនុស្សលើបណ្ដាញសង្គមអ៉ិនធើណេត មានការយល់ច្រឡំ ថានេះជាការបង្ហាញរូបភាពមិនល្អពាក់ព័ន្ធនឹងស្រ្តីឲ្យសោះ។
យ៉ាងណាមិញ សម្រាប់អ្នកលេងអ៊ីនធឺណិតផ្សេងទៀតបានបញ្ចេញមតិជាច្រើនថា វាអស្ចារ្យណាស់ព្រោះពួកគេកម្រឃើញរូបភាពបែបនេះ ជាពិសេសនៅតៃវ៉ាន់។ ស្របពេលដែលមនុស្សមួយចំនួនបាននិយាយដូចៗគ្នាថា សូមឲ្យគាត់សាកល្បងដាក់អាហារនៅក្រោមក្លៀករបស់នាង នោះវានឹងមានក្លិនញើសមិនអាចទទួលទានបាន។
សូមបញ្ចាក់ដែរថា ការដាក់អាហារស៊ូស៊ីលើស្រ្តីអាក្រាតកាយជាប្រពៃណី Nyotaimori ដែលគេស្គាល់ថាជា body sushi មាននៅក្នុងប្រទេសជប៉ុន។ វាជាប្រពៃណីបុរាណនៃការរីករាយជាមួយនឹងអាហារស៊ូស៊ី និងសាស៊ីមីនៅលើខ្លួនស្ត្រីអាក្រាត។ កាលពីបុរាណ ប្រពៃណីនេះត្រូវបានធ្វើឡើងជាពិធីបុណ្យរបស់សាមូរ៉ៃ ដែលបានឈ្នះក្នុងសមរភូមិប្រយុទ្ធតែប៉ុណ្ណោះ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


