ព័ត៌មានអន្ដរជាតិ
កាសែត New York Times ផ្សាយថា លោក ពូទីន បើកចិត្តចរចាបទឈប់បាញ់នៅ អ៊ុយក្រែន
កាសែត New York Times បានរាយការណ៍ដោយដកស្រង់ប្រភពចេញពីមន្ត្រីជាន់ខ្ពស់រុស្ស៊ី និងអាមេរិកថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានផ្ដល់ភ្លើងខៀវចំពោះកិច្ចចរចាបទឈប់បាញ់នៅអ៊ុយក្រែនតាមរយៈសហការីរបស់លោក ចាប់តាំងពីខែកញ្ញាមកម្ល៉េះ ។

កាសែតនេះបានសរសេររ៉ាយរ៉ាប់ថា ចេតនារបស់លោក ពូទីន ពាក់ព័ន្ធនឹងបទឈប់បាញ់នេះគឺបានទៅដល់ដៃរដ្ឋាភិបាលអាមេរិករួចទៅហើយតាមរយៈផ្លូវជាច្រើន រួមទាំងរដ្ឋាភិបាលដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយអាមេរិក និងរុស្ស៊ីផងដែរ ។
ក្នុងអត្ថបទកាសែតនោះបានបញ្ជាក់ទៀតថា លោក ពូទីន បានស្នើឲ្យទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ុយក្រែនជាមួយទីក្រុងកៀវ ជារដ្ឋធានី ស្របពេលដែលបច្ចុប្បន្នទឹកដីរបស់អ៊ុយក្រែនប្រមាណ ២០ ភាគរយទៅហើយកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ។
ទោះបីជាយ៉ាងណាក៏ដោយ ផែនការនេះត្រូវបានគេមើលឃើញថាជាសេណារីយ៉ូ ក៏ដូចជាឆន្ទៈបោកបញ្ឆោតរបស់លោក ពូទីន តែប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្ដេជ្ញាហើយថានឹងដណ្តើមយកទឹកដីទាំងអស់របស់ប្រទេសនេះមកវិញ ។

ជាក់ស្ដែងកងទ័ពអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចំនួន ១៤ គ្រឿងក្នុងចំណោម ១៥ គ្រឿងដែលកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូប្រើប្រាស់ក្នុងការវាយប្រហារលើតំបន់ភាគខាងត្បូងនៃទីក្រុង Mykolaiv និងទីក្រុង Zaporizhzhia ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានអូសបន្លាយពេលជិត ២ ឆ្នាំទៅហើយ ក្រោយពេលដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រកាសបើកប្រតិបត្តិការសឹកលើកងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារតែគោលបំណងរបស់អ៊ុយក្រែនចង់ចូលអង្គការណាតូ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ខួប ២២ ខែ ៖ រុស្ស៊ី បើកការវាយប្រហារតាមអាកាសជាង ៣០ ដងនៅភាគខាងកើត អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


