ព័ត៌មានអន្ដរជាតិ
ក្មេងស្រី អ៊ីរ៉ង់ ស្អាតជាងគេលើលោក ពេលនេះធំពេញវ័យមើលសឹងលែងស្គាល់
ក្មេងស្រីអ៊ីរ៉ង់ដែលជាប់ឈ្មោះស្អាតជាងគេលើលោក បច្ចុប្បន្ននេះនាងធំពេញវ័យកាន់តែមានសម្រស់ស្រស់ស្អាតជាងមុនមើលសឹងមិនស្គាល់ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយធ្លាប់បង្កើតនូវពាក្យចចាមអារ៉ាមថា ឪពុករបស់នាងបង្ខំចិត្តលាឈប់ពីការងារដើម្បីការពារកូនស្រី។

អស់រយៈពេលជាច្រើនឆ្នាំបានកន្លងផុតទៅ ក្មេងស្រីតូចដែលមានឈ្មោះថា Mahdis Mohammadi មកពីប្រទេសអ៊ីរ៉ង់ បានធំធាត់ក្លាយជាក្មេងស្រីម្នាក់គួរឲ្យស្រលាញ់។ ព្រឹត្តិការណ៍នេះអាចនិយាយបានថា នាងធំឡើងពាំនាំជាមួយនឹងសម្រស់ស្រស់ស្អាត ស័ក្តិសមនឹងតំណែងជាក្មេងដែលស្អាតបំផុតក្នុងពិភពលោកកាលពីឆ្នាំ២០១៨។ ក្រៅពីរូបរាងរបស់នាង សមត្ថភាពរបស់ Mahdis ក៏មិនធម្មតាដែរ។ ដោយសារតែនាងមានគំនិតច្នៃប្រឌិតផ្នែកម៉ូដ ហើយថែមទាំងអាចលេងភ្លេងបានយ៉ាងល្អថែមទៀត។
កាលណោះ ភាពស្រស់ស្អាតរបស់ Madise បានរីករាលដាលពាសពេញពិភពលោក ហើយនៅពេលនាងមានអាយុ៨ឆ្នាំ មនុស្សម្នាភ្ញាក់ផ្អើលទៅទស្សនាមុខដូចតុក្កតារបស់នាងដែលមានភ្នែកធំ ច្រមុះខ្ពស់ បបូរមាត់ស្តើង និងរោមភ្នែកវែង ធ្វើឲ្យនាងក្លាយជាក្មេងដែលត្រូវបានគេហៅថា ស្អាតបំផុតមិនធ្លាប់បានឃើញពីមុនមក។

ទោះយ៉ាងណាក៏ដោយ ភាពគួរឲ្យស្រលាញ់របស់ Mahdis វាបានក្លាយជាអាវុធមុខពីរ ដែលធ្វើឲ្យគ្រួសារព្រួយបារម្ភ រហូតមកដល់ឪពុករបស់នាងត្រូវលាលែងពីការងារដើម្បីមើលថែរ និងការពារកូនស្រីយ៉ាងពេញទំហឹង។ ព្រោះជាញឹកញាប់មានមនុស្សប្លែកមុខមកសួរសុខទុក្ខ ហើយព្យាយាមចូលទៅជិតកូន។ នោះហើយជាមូលហេតុដែលតាំងពីកុមារភាពរហូតដល់ធំឡើងនាងតូចតែងមានវត្តមានឪពុកតាមការពារនាងជានិច្ច។
យ៉ាងណាមិញ គិតមកដល់សព្វថ្ងៃនេះក្មេងស្រីដែលមានសម្រស់ស្អាតរបស់ពិភពលោកកាន់តែពេញវ័យ និងមានអាយុ១៣ឆ្នាំហើយ។ ប៉ុន្តែបើក្រឡេកមើលសម្រស់របស់នាងនិងពីមុនហាក់មិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ នាងតូចនៅតែរក្សាតំណែងជាកុមារីស្អាត និងគួរឲ្យស្រលាញ់។ ស្របពេលដែលអ្នកតាម Follow នាងឡើងដល់ជាង១០ម៉ឺននាក់នៅលើ IG តាំងពីថ្នាក់បឋមសិក្សា។ ក្នុងនោះថែមទៀត មនុស្សជាច្រើនរំពឹងថា នឹងបានឃើញវត្តមាននាងចូលរួមប្រកួតបវរកញ្ញា ឬក្លាយជាតារាល្បីល្បាញនាថ្ងៃអនាគត៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាយុក្បែរ ៥០ឆ្នាំ តែសម្រស់តួ តាវ មីងសឺ នៅតែឆក់យកដួងចិត្តទស្សនិកជនស្រីៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


