ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា បាញ់រះរ៉ុកកែតជាង ៦០ គ្រាប់ហោះទៅបន្ទាយទ័ពអាកាស អ៊ីស្រាអែល
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ក្រុមប្រដាប់អាវុធហេសបូឡារបស់ប្រទេសលីបង់កាលពីថ្ងៃសុក្របានបាញ់រះរ៉ុកកែតជាង ៦០ គ្រាប់ហោះឆ្ពោះទៅបន្ទាយទ័ពអ៊ីស្រាអែល ដើម្បីជាការសងសឹកទៅនឹងការសម្លាប់អនុប្រធានក្រុមហាម៉ាសនៅទីក្រុងបេរូតកាលពីដើមសប្ដាហ៍នេះ ។

ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ជាផ្នែកមួយនៃការឆ្លើយតបដំបូងចំពោះការធ្វើឃាតលោក Sheikh Saleh al-Arouri លើមេដឹកនាំដ៏អង់អាចរបស់យើង ចលនាតស៊ូឥស្លាមហេសបូឡាបានបាញ់រះមីស៊ីល ៦២ ប្រភេទខុសៗគ្នាសំដៅទៅលើបន្ទាយទ័ពអាកាស Meron នៅភាគខាងជើងអ៊ីស្រាអែល” ។
ការធ្វើឃាតលោក Aouri កាលពីថ្ងៃអង្គារក្នុងបន្ទាយក្រុមហេសបូឡានៅភាគខាងត្បូងទីក្រុងបេរូតដែលមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មាន AFP ថា រៀបចំឡើងដោយអ៊ីស្រាអែល កំពុងបង្កើនភាពភ័យរន្ធត់នៃការផ្ទុះភ្លើងសង្គ្រាមបន្តែមទៀត ។

ទន្ទឹមនោះ ចាប់ពីផ្ទុះភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក នៅតាមតំបន់ព្រំដែន អ៊ីស្រាអែល-លីបង់ ក៏មានការបាញ់បោះគ្រាប់រ៉ុកកែតដាក់គ្នាទៅវិញទៅមកមិនមានការស្រាកស្រាន្តនោះដែរ ដោយរយៈពេល ៣ ខែមកនេះមានមនុស្ស ១៧៥ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងប្រទសលីបង់ ក្នុងនោះមានជនស៊ីវិលជាង ២០ នាក់ រួមទាំងអ្នកសារព័ត៌មាន ៣ នាក់ផងដែរ ។
ស្របពេលជាមួយគ្នានេះ ការបាញ់គ្រាប់រ៉ុកកែតស្រោចដូចទឹកភ្លៀងពីសំណាក់ក្រុមហេសបូឡាក៏ត្រូវបានគេមើលឃើញផងដែរថា គឺដើម្បីជួយជ្រោមជ្រែងទៅដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសដែលកំពុងជាប់ដៃធ្វើសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សាដែលរហូតមកដល់ពេលមានប្រជាជនស្លូតត្រង់ប្រមាណ ២២,៦០០ នាក់បានស្លាប់នៅក្រោមការទម្លាក់គ្រាប់បែកតាមអាកាស និងការវាយសន្ធាប់តាមដីគោកពីសំណាក់កម្លាំងទ័ពអ៊ីស្រាអែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


