ព័ត៌មានអន្ដរជាតិ
ចំណងមិត្តភាព រុស្ស៊ី-ឥណ្ឌា កាន់តែបន្តរលូនទៅមុខ និងរឹងមាំ ទោះបីមានទណ្ឌកម្មលោកខាងលិច
រដ្ឋាភិបាលក្រុងញូវដែលីបានបង្កើនចំណងមិត្តភាពឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅជាងមុនជាមួយរដ្ឋាភិបាលក្រុងមូស្គូ ទន្ទឹមនឹងពេលដែលស្ថានភាពនៅលោកខាងលិចដែលដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនៅតែតានតឹង។

បើតាមការលើកឡើងរបស់ប្រធានក្រុមជំនាញការប្រឹក្សាប្រចាំរដ្ឋាភិបាលក្រុងញូវដេលី លោក Arvind Gupta បានបង្ហាញពីបច្ចុប្បន្នភាពនៃទំនាក់ទំនងប្រទេសមហាអំណាចប៉ែកខាងកើតទាំងពីរថា ទំនាក់ទំនងរវាងឥណ្ឌា និងរុស្ស៊ីបានបន្តលូតលាស់យ៉ាងរឹងមាំជាបន្តបន្ទាប់ ពិសេសពីការអនុវត្តយុទ្ធសាស្រ្តស្វ័យភាពរបស់ខ្លួន ដោយមិនមានជំហររិះគន់ចំៗទៅលើសកម្មភាពលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ។ ការណ៍នេះហើយដែលធ្វើឲ្យតំបន់លោកខាងលិចខកបំណងលើប្រទេសឥណ្ឌា ។
ទិដ្ឋភាពពីចំណងមិត្តភាពនៃរដ្ឋទាំងពីរ នឹងត្រូវបង្ហាញផងដែរតាមរយៈសន្និសីទក្រោមប្រធានបទ៖ ឥណ្ឌា និងរុស្ស៊ី ទស្សនៈទៅលើស្ថានភាពប្រែប្រួលនៃពិភពលោក បញ្ហាតំបន់ និងចំណងទ្វេភាគី ដែលធ្វើឡើងនាថ្ងៃចន្ទ ០៨ មករា ២០២៤នេះ ។ ក្រុមអ្នកជំនាញការរុស្ស៊ី និងឥណ្ឌា នឹងលើកពិភាក្សាបន្ថែមផងដែរអំពីនិន្នាការ ក្នុងការផ្លាស់ប្តូរស្ថានការណ៍ពិភពលោក គន្លឹះអភិវឌ្ឍក្នុងក្របខណ្ឌទ្វេភាគីនៃរដ្ឋទាំងពីរ។

គួររំឭកផងដែរអំពីទំនាក់ទំនងនៃប្រទេសមហាអំណាចអាស៊ីទាំងពីរ កាលពីចុងឆ្នាំ២០២៣កន្លងទៅ រដ្ឋមន្ត្រីការបរទេសឥណ្ឌាSubrahmanyam Jaishankar បានធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃនៅក្រុងមូស្គូ។ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានទៅទទួលស្វាគមន៍លោកដោយផ្ទាល់ ក៏ដូចជាអញ្ជើញលោកនាយករដ្ឋមន្ត្រីមកទស្សនកិច្ចជាបន្តបន្ទាប់ ដែលបញ្ជាក់ច្បាស់ថា ចំណងទំនាក់ទំនងប្រទេសទាំងពីររក្សាបាននូវតុល្យភាពល្អប្រសើរ និងនៅតែរលូនទៅមុខ បើទោះបីក្នុងស្ថានភាពតឹងតែងពីទណ្ឌកម្មដោយប្រទេសនានាលើពិភពលោក ទៅលើរុស្ស៊ីក៏ដោយ៕
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ RT
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


