ព័ត៌មានអន្ដរជាតិ
បារាំងកែប្រែច្បាប់មួយបន្ទាប់ពីអ្នកពន្លត់អគ្គិភ័យ២០នាក់ រំលោភក្មេងស្រីសិស្សសាលាអាយុ១៣ឆ្នាំម្នាក់
បារាំងនឹងកំណត់អាយុយល់ព្រមរួមភេទ ឡើងដល់ទៅ១៥ឆ្នាំបន្ទាប់ពីកំហឹងបានផ្ទុះឡើងពាក់ព័ន្ធករណីរំលោភក្មេងស្រីសិស្សសាលាម្នាក់។
ការផ្លាស់ប្តូរច្បាប់នេះបានកើតឡើងនៅពេលអ្នកពន្លត់អគ្គិភ័យចំនួន២០នាក់ដែលបានរំលោភក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានគេចវេសពីការចោទប្រកាន់ ដែលជាហេតុបង្កឲ្យមានការតវ៉ានៅទូទាំងប្រទេសបារាំង។
បច្ចុប្បន្ន មិនមានអាយុយល់ព្រមរួមភេទណាមួយនៅក្នុងប្រទេសបារាំងទេ ខុសពីបណ្តាប្រទេសសហគមន៍អ៊ឺរ៉ុបដទៃទៀត។
ខណៈពេលដែលច្បាប់ចែងថា ការរួមភេទជាមួយអ្នកដែលមានអាយុក្រោម១៨ឆ្នាំគឺជាបទល្មើសនោះ វាចាំបាច់ត្រូវមានភស្តុតាងថាវាមិនមែនជាការព្រមព្រៀងដើម្បីទទួលបានការផ្តន្ទាទោសពីបទរំលោភសេពសន្ថវៈ។
ប្រសិនបើគ្មានភស្តុតាងបង្ហាញពីការរំលោភសេពសន្ថវៈទេនោះ ជនជាប់ចោទអាចត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទនិងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលអតិបរមា៧ឆ្នាំ។
ការផ្លាស់ប្តូរច្បាប់នេះមានន័យថា ជនល្មើសនឹងប្រឈមមុខនឹងការផ្តន្ទាទោសកាន់តែតឹងរ៉ឹងចាប់ពីពេលនេះតទៅ ព្រោះការរួមភេទជាមួយអ្នកដែលមានអាយុក្រោម១៥ឆ្នាំនឹងត្រូវបានចាត់ទុកថាជាការរំលោភសេពសន្ថវៈ។
ច្បាប់នេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Eric Dupond-Moretti ដែលនិយាយថា រដ្ឋាភិបាលបានប្តេជ្ញាចិត្តចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីអនុវត្តការផ្លាស់ប្តូរនេះ។
លោកនិយាយកាលពីថ្ងៃអង្គារនៅលើកញ្ចក់ទូរទស្សន៍បារាំងប៉ុស្តិ៍លេខ២ថា “អំពើរំលោភបំពានផ្លូវភេទដោយមនុស្សពេញវ័យលើអនីតិជនអាយុក្រោម១៥ឆ្នាំ នឹងត្រូវចាត់ទុកថាជាការរំលោភសេពសន្ថវៈ”។
លោកបានបន្ថែមថា ការលើកលែងនឹងត្រូវធ្វើឡើងសម្រាប់ក្មេងជំទង់ដែលការរួមភេទមានការព្រមព្រៀងគ្នា។
ជំហានដំបូងឆ្ពោះទៅការកំណត់អាយុយល់ព្រមរួមភេទរបស់បារាំងបានកើតឡើងក្នុងឆ្នាំ២០១៨ នៅពេលការផ្លាស់ប្តូរច្បាប់ត្រូវបានស្នើឡើងតាមរយៈការតវ៉ាលើករណីបុរសម្នាក់ក្នុងវ័យ២០ឆ្នាំដែលបានរួមភេទជាមួយក្មេងអាយុ១១ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ ច្បាប់នេះមិនត្រូវបានអនុម័តទេបន្ទាប់ពីរបាយការណ៍របស់រដ្ឋាភិបាលថា ការផ្លាស់ប្តូរបែបនេះនឹងនាំឲ្យមានការសន្មតថាមានកំហុស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត