ព័ត៌មានអន្ដរជាតិ
មួយថ្ងៃទៀត ដល់ពេលកំណត់ដោះលែងលោកស្រី អ៊ុងសាន ស៊ូជី
ក្រុមអ្នកតវ៉ានៅប្រទេសមីយ៉ាន់ម៉ាកំពុងទាមទារឲ្យលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានដោះលែងមុនការឃុំខ្លួនលោកស្រីនឹងត្រូវផុតកំណត់នៅថ្ងៃចន្ទ ។

ការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំប្រឆាំងនឹងកងទ័ពត្រូវបានធ្វើឡើងនៅក្នុងទីក្រុងយ៉ាំងហ្គោន រដ្ឋធានីណៃពិដោ និងកន្លែងផ្សេងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍សម្រាប់ថ្ងៃទី ៨ ជាប់គ្នា ។
នៅទីក្រុងណៃពិដោព្រះសង្ឃពុទ្ធសាសនាបានចូលរួមធ្វើបាតុកម្មដោយកាន់រូបលោកស្រី អ៊ុងសាន ស៊ូជី និងស្រែកឲ្យមានការដោះលែងមេដឹកនាំ និងប្រធានាធិបតីជាបន្ទាន់ ។

លោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក Win Myint ត្រូវបានគេជឿថាស្ថិតនៅក្រោមការឃុំឃាំងក្នុងផ្ទះចាប់តាំងពីពួកគេត្រូវបានចាប់ខ្លួនដោយយោធាកាលពីថ្ងៃទី ១ ខែកុម្ភៈ ខណៈតុលាការបានសម្រេចថាពួកគេត្រូវឃុំខ្លួនរហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ ។
មន្រ្តីនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី បាននិយាយជាមួយ NHK តាមទូរស័ព្ទថា ប្រសិនបើលោកស្រីមិនត្រូវបានកោះហៅទៅតុលាការនៅថ្ងៃចន្ទនោះទេ ការចោទប្រកាន់ដែលយោធាអះអាងថាជាមូលដ្ឋានសម្រាប់ការឃុំខ្លួនលោកស្រីនឹងក្លាយជារឿងមិនត្រឹមត្រូវ ។

មន្ត្រីរូបនោះបាននិយាយថា លោកស្រី អ៊ុងសាន ស៊ូជី អាចត្រូវបានដោះលែង ប្រសិនបើយោធាគោរពច្បាប់ ។
នាយឧត្តមសេនីយយោធាគឺលោក Min Aung Hlaing ដែលគ្រប់គ្រងរដ្ឋាភិបាលបន្ទាប់ពីរដ្ឋប្រហារនោះបានសង្កត់ធ្ងន់ថា សកម្មភាពយោធាស្ថិតនៅក្រោមច្បាប់ និងនីតិរដ្ឋ ខណៈបាតុកម្មប្រឆាំងយោធាត្រូវបានគេរំពឹងថានឹងបន្តនៅថ្ងៃអាទិត្យនេះទៀត ៕

ប្រែសម្រួលដោយ ៖ Vann Vann
ប្រភព ៖ NHK
ចុចអាន ៖ កងទ័ពមីយ៉ាន់ម៉ា ដាក់ទោសពលរដ្ឋណាដែលមិនរាយការណ៍អ្នកមកផ្ទះខ្លួនពេលយប់ទៅអាជ្ញាធរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


