ព័ត៌មានអន្ដរជាតិ
ចិន វ៉ាដាច់ ជប៉ុន ជាប្រទេសនាំចេញរថយន្តលំដាប់កំពូលលើពិភពលោក
ប្រទេសចិនដោយយោងទៅតាមទិន្នន័យនាំចេញរថយន្ត ធៀបនឹងប្រទេសនាំចេញកំពូលៗផ្សេងទៀត បានឡើងឈរលើជប៉ុន ក្លាយជាប្រទេសកំពូលលើការផ្គត់ផ្គង់រថយន្តទៅកាន់ទីផ្សារពិភពលោក គិតត្រឹមឆ្នាំ២០២៣ ។

ទិន្នន័យពីសមាគមផលិតរថយន្តចិន (CPCA) បានបង្ហាញថា ចិនបាននាំចេញរថយន្តប្រមាណ ៥.២៦ លានគ្រឿង រួមមានរថយន្តអ្នកដំណើរ រថយន្តក្រុង រថយន្តដឹកទំនិញ ត្រឹមឆ្នាំ២០២៣ ដែលមានកំណើន ៥៦ ភាគរយច្រើនជាងឆ្នាំមុនៗ និងមានតម្លៃសរុបប្រមាណ ១០២ ពាន់លានដុល្លារអាមេរិក ។
ដោយឡែក ទិន្នន័យពីសារព័ត៌មាន CNN បានបង្ហាញពីការនាំចេញរបស់ប្រទេសជប៉ុន ដែលជាប្រទេសនាំមុខគេក្នុងការនាំចេញរថយន្តគឺមានប្រមាណ ៤.៣ លានគ្រឿង គិតក្នុងរយៈពេលដដែលត្រឹម ២០២៣ ធៀបនឹងប្រទេសចិន គឺនៅពីក្រោយតួលេខនាំចេញរបស់ចិន ប្រមាណជិត ១ លានគ្រឿង ។

ចំណែកតាមប្រភពព័ត៌មានជប៉ុន NHK ការនាំចេញរថយន្តរបស់ចិនកើនឡើងច្រើន ក្នុងនោះក៏ដោយសារមានតម្រូវការខ្លាំងទៅលើប្រភេទរថយន្តអគ្គិសនី (EV) នៅជុំវិញពិភពលោក ។ ទន្ទឹមនឹងនោះ កំណើននាំចេញរថយន្តរបស់ចិនកំពុងត្រូវប៉ាន់នៅក្នុងទីផ្សារប្រទេសរុស្ស៊ី ដោយមូលហេតុថា ប្រទេសមួយចំនួនឈប់នាំចេញទៅទីផ្សាររុស្ស៊ី ក្រោយពីកើតមានព្រឹត្តិការណ៍លុកលុយទៅលើប្រទេសអ៊ុយក្រែន៕
អត្ថបទដោយ៖ មាន រតនា
ចុចអាន៖ អ្នកសេដ្ឋកិច្ច៖ កម្ពុជា នឹងក្លាយជាប្រទេសនាំចេញរថយន្តទៅអាស៊ាន និងពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


