ព័ត៌មានអន្ដរជាតិ
ព័ត៌មានបឋម អំពីដំណើរការបោះឆ្នោតនៅ តៃវ៉ាន់
តាមសេចក្តីរាយការណ៍របស់ CNN, នៅថ្ងៃសៅរ៍ទី១៣ខែមករា កោះតៃវ៉ាន់ បានចាប់ផ្តើមការបោះឆ្នោតសកលរបស់ខ្លួន ដើម្បីជ្រើសរើសប្រធានធិបតីថ្មី ខណៈចិន ព្រមានថា នេះគឺជាសម្រេចជ្រើសរើសរវាងសង្គ្រាមនិងសន្តិភាព។

ប្រជាជនតៃវ៉ាន់មានសិទ្ធបោះឆ្នោតប្រមាណ ១៩.៥លាននាក់បាននាំគ្នាទៅការិយាល័យបោះឆ្នោត ដែលបើកទ្វារនៅម៉ោង ៧ព្រឹក និងបិទនៅម៉ោង៣រសៀល ខណៈលទ្ធផលបឋម នឹងប្រកាសនៅយប់ថ្ងៃដដែលតែម្តង។
លទ្ធផលនៃការបោះឆ្នោតនេះពិតជាសំខាន់ណាស់ ពោលមិនមែនពាក់ព័ន្ធត្រឹមបញ្ហាជាតិរបស់តៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោកផងដែរ ជាពិសេសទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនតែម្តង។

ក្នុងការបោះឆ្នោតនេះដែរ មានបេក្ខជនលេចធ្លោចំនួន៣រូប ដូចជាលោក Lai Ching-te ឬគេស្គាល់ថា William Lai មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់លោកស្រី Tsia Ing-wen, លោក Hou Yu-ih តំណាងឲ្យគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងដ៏ធំបំផុត និងលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP)។
តាមការស្ទង់មតិកន្លងមក លោក Lai គឺជាបេក្ខភាពនាំមុខគេ ដែលរំពឹងខ្ពស់ឈ្នះការបោះឆ្នោតនេះ ប៉ុន្តែគាត់ត្រូវបានចិន ចាត់ទុកថាជាមនុស្សគ្រោះថ្នាក់។

តាមការចុះផ្សាយរបស់ Reuters, ចិន បានចេញមកព្រមានខ្លាំងៗដល់ប្រជាជនតៃវ៉ាន់ ឲ្យជ្រើសរើសបេក្ខជនប្រធានាធិបតីឲ្យត្រូវ ហើយត្រូវគិតគូរឲ្យមែនទែនកុំភ្លាត់ឲ្យសោះ ព្រោះលោក Lai ជាមនុស្សគ្រោះថ្នាក់ អាចធ្វើឲ្យទំនាក់ទំនាងរវាងទីក្រុងប៉េកាំងនិងតៃប៉ិ ជួបហានិភ័យ។
សម្រាប់ព័ត៌មានបន្ថែមអំពីការបោះឆ្នោតនៅតៃវ៉ាន់ កម្ពុជាថ្មី នឹងផ្សាយជូនជាបន្តបន្ទាប់!
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មុនតៃវ៉ាន់បោះឆ្នោត, ចិន ចង្អុលចំឈ្មោះបេក្ខជនម្នាក់ ជាមនុស្សគ្រោះថ្នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


