ព័ត៌មានអន្ដរជាតិ
Breaking News! ការបោះឆ្នោតតៃវ៉ាន់ ត្រូវបញ្ចប់ ពេលនេះកំពុងរាប់សន្លឹកឆ្នោត
ខណៈពេលនេះ តាមការចុះផ្សាយរបស់ South China Morning Post, ការបោះឆ្នោតតៃវ៉ាន់ បានបញ្ចប់ជាផ្លូវការហើយ រីឯការរាប់សន្លឹកឆ្នោតក៏ត្រូវបានធ្វើឡើងភ្លាមៗផងដែរ ខណៈលទ្ធផលបឋម នឹងប្រកាសនាយប់នេះតែម្តង។

ដោយឡែកប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់រាយការណ៍ថា អ្នកគាំទ្ររបស់បេក្ខជនទាំងបី បានចាប់ផ្តើមប្រមូលផ្តុំគ្នានៅតាមទីស្នាក់ការបក្សរៀងៗខ្លួនរួចទៅហើយ ដើម្បីរង់ចាំស្តាប់លទ្ធផលបឋម។
សូមបញ្ជាក់ជាថ្មី ការបោះឆ្នោតរបស់តៃវ៉ាន់ គឺជាការបោះឆ្នោតមួយ ដែលត្រូវបានគេតាមដានយ៉ាងដិតដល់ជាទីបំផុត។

អ្នកមានសិទ្ធបោះឆ្នោតជាង១៩លាននាក់របស់កោះនេះ នឹងត្រូវសម្រេចជ្រើសរើសប្រធានាធិបតីថ្មី ហើយជោគវាសនារបស់កោះនេះទាំងមូល គឺត្រូវពឹងផ្អែកលើប្រជាជនហើយ។
មុនការបោះឆ្នោត ចិនបានព្រមានថា ប្រជាជនតៃវ៉ាន់ នឹងត្រូវសម្រេចចិត្តរវាងសង្គ្រាមនិងសន្តិភាព៕
សម្រាប់ព័ត៌មានបន្ថែមអំពីការបោះឆ្នោតនៅតៃវ៉ាន់ កម្ពុជាថ្មី នឹងផ្សាយជូនជាបន្តបន្ទាប់!
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


