ព័ត៌មានអន្ដរជាតិ
រដ្ឋមន្រ្តីការបរទេស បារាំង ទើបតែងតាំងថ្មី ប្រកាសជំហរគាំទ្រ អ៊ុយក្រែន ទាំងស្មារតី និងហិរញ្ញវត្ថុ ជាអាទិភាព
រដ្ឋមន្រ្តីការបរទេសបារាំងទើបតែងតាំងថ្មី គឺលោក Stephane Sejourne បានប្រកាសឲ្យដឹងថ្មីៗនេះថា ជំនួយរបស់បារាំងទៅកាន់ទីក្រុងកៀវដើម្បីប្រឆាំងនឹងរុស្ស៊ី នឹងនៅតែជាគោលការអាទិភាព ។

តាមប្រភពព័ត៌មាន AFP លោករដ្ឋមន្រ្តីបានប្រកាសក្នុងដំណើរទស្សនកិច្ចនៅទីក្រុងកៀវថា បារាំងមានគោលជំហរច្បាស់ ដោយមិនបញ្ឈប់ជំនួយទៅកាន់អ៊ុយក្រែន ក្នុងសកម្មភាពតបតនឹងការទន្ទ្រានរបស់រុស្ស៊ីនោះឡើយ។ ការប្រកាសថ្លែងការណ៍នោះដែរ គឺស្របទៅតាមគំនិតរបស់បណ្តាលោកខាងលិច ដែលសម្រេចស្រុះស្រួលគ្នាជាឯកច្ឆនដើម្បីបន្ថែមកម្លាំងទ័ព និងជំនួយហិរញ្ញវត្ថុសម្រាប់ជាជំនួយដល់អ៊ុយក្រែនក្នុងការតស៊ូនឹងរុស្ស៊ី។
“អ៊ុយក្រែន នឹងនៅតែជាអាទិភាពក្នុងទិសដៅរបស់បារាំង។ រុស្ស៊ីអាចនឹងយល់ខុសថា អ៊ុយក្រែន និងសម្ព័ន្ធមិត្តនឹងចុះចាញ់ ប៉ុន្តែមិនមែនទេ ពួកយើងមិនទន់ខ្សោយទេ”។ នេះបើតាមការលើកឡើងរបស់ លោករដ្ឋមន្រ្តីការបរទេសបារាំង ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba។

គួររំឭកដែរថា លោករដ្ឋមន្ត្រីការបរទេសថ្មីរបស់បារាំង Sejourne បានទៅដល់អ៊ុយក្រែនក្នុងរយៈពេលពីរថ្ងៃក្រោយពេលដែលលោកត្រូវបានតែងតាំងទៅជាថ្នាក់ដឹកនាំការបរទេស ខណៈការតែងតាំងនេះគឺក្រោយពេលដែលមានការរុះរើគណរដ្ឋមន្រ្តីថ្មីរបស់បារាំង៕
អត្ថបទដោយ ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


