ព័ត៌មានអន្ដរជាតិ
ទីក្រុងហូជីមិញ ត្រៀមហាមឃាត់ការ Live លក់ឱសថ លើប្រព័ន្ធផ្សព្វផ្សាយសង្គម
សារព័ត៌មាន VN Epress រាយការណ៍ថា មន្ទីរសុខាភិបាលទីក្រុងហូជីមិញ បានស្នើដល់បណ្តាអាជីវកម្មឱសថ កុំលក់ផលិតផលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ Live លក់ឲ្យសោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនណាដែលមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម អាចលក់ផលិតផលរបស់ខ្លួនតាមរយៈគេហទំព័រ, App និងវេទិកាប្រតិបត្តិការឌីជីថលដែលបានអនុម័ត ពោលគឺហាមឃាត់តែការលក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ Live លក់ប៉ុណ្ណោះ។

លោក Nguyen Hai Nam អនុប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញ បាននិយាយក្នុងកិច្ចប្រជុំសារព័ត៌មានកាលពីចុងសប្តាហ៍ថា វាជារឿងចាំបាច់បំផុត ដែលត្រូវមានបទប្បញ្ញត្តិច្បាស់លាស់ទាក់ទងនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងវិស័យឱសថ ហើយវាពិតជាចាំបាច់មែនទែន ដែលត្រូវមានការគ្រប់គ្រងឲ្យបានតឹងរ៉ឹង ដើម្បីធានាបាននូវគុណភាពនៃផលិតផលឱសថ ហើយត្រូវប្រាកដថា ប្រភពដើមរបស់ឱសថ មានភាពងាយស្រួលក្នុងការស្វែងរក។
លោក Nam គូសបញ្ជាក់ថា “សព្វថ្ងៃ ការលក់ឱសថតាមអនឡាញ គឺមិនទាន់ត្រូវបានទទួលស្គាល់ដោយច្បាប់នៅឡើយទេ ដូច្នេះហើយ ការ Live លក់ឱសថ គឺជារឿងបំពានច្បាប់”។
ស្របពេលជាមួយគ្នានោះ មន្ទីរសុខាភិបាល ក៏បាននិងកំពុងត្រួតពិនិត្យការផ្សាយពាណិជ្ជកម្ម និងការលក់ឱសថតាមបណ្តាញឌីជីថលផងដែរ ហើយថែមទាំងដាក់ចេញនូវកម្មវិធីវេជ្ជសាស្រ្ដតាមប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញទូរស័ព្ទបន្ទាន់ទៀតផង ដើម្បីឲ្យប្រជាជនរាយការណ៍អំពីការលក់ឱសថដែលគ្មានប្រភពច្បាស់លាស់។

យ៉ាងណាក្តី សំណើរខាងលើ កំពុងត្រូវបានវាយតម្លៃដោយក្រសួងយុត្តិធម៌វៀតណាមនៅឡើយ ហើយសេចក្តីសម្រេចនឹងធ្វើឡើងក្នុងពេលឆាប់។
យោងតាមរបាយការណ៍របស់ប៉ូលិសវៀតណាម, ទំនិញក្លែងក្លាយរហូតដល់៨០ទៅ៩០% រួមទាំងថ្នាំពេទ្យផងដែរ គឺត្រូវបានជួញដូរតាមអ៊ីនធឺណិត។
អ្នកជំនាញណែនាំថា ប្រជាជនគួរតែទិញថ្នាំនៅតាមឱសថស្ថានស្របច្បាប់ ដោយមានវិក្កយបត្រ និងឯកសារពេញលេញដែលបញ្ជាក់ពីប្រភព និងគុណភាពឱសថ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិសក្រុងហូជីមិញ បំបែកសម្បុករត់ពន្ធ iPhone ពីកម្ពុជា យកទៅលក់នៅ វៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


