ព័ត៌មានអន្ដរជាតិ
Updated÷ ស្គាល់អត្តសញ្ញាណអ្នកស្លាប់ចំនួន ២០ នាក់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រកាំជ្រួច នៅប្រទេសថៃ
ករណីផ្ទុះនៅរោងចក្រកាំជ្រួចមួយកន្លែងនៅជិតទីប្រជុំជន Sala Khao ក្នុងខេត្ត Suphan Buri ប្រទេសថៃ បានសម្លាប់មនុស្ស ២៣ នាក់ ហើយគិតត្រឹមម៉ោងនេះ បានរកឃើញអត្តសញ្ញាណសាកសពចំនួន ២០នាក់ និង ៣នាក់ទៀត មិនទាន់បានស្គាល់ច្បាស់នៅឡើយ ។យោងតាមរបាយការណ៍ពីសារព័ត៌មាន Khaosod បានឱ្យដឹងថា ឧបទវហេតុដ៏រន្ធត់នេះ បានបណ្ដាលឱ្យមានមនុស្សស្លាប់ ២៣ នាក់ និងរបួស ៦ នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ចំពោះសាកសពដែលរកឃើញអត្តសញ្ញាណចំនួន ២០នាក់ មានឈ្មោះដូចជា÷
១. ឈ្មោះ Namfon ភេទស្រី (ជនជាតិបរទេស), ២. ឈ្មោះ Payao Bunklom ភេទស្រី, ៣. ឈ្មោះ Bunthua Thongsamrit ភេទស្រី, ៤. ឈ្មោះ Thaweesak Thongsamrit ភេទប្រុស, ៥. ឈ្មោះ Ratchanee Panton ភេទស្រី, ៦. ឈ្មោះ Rungroj Ounnoi ភេទប្រុស, ៧. ឈ្មោះ Somnuek Bunklong ភេទស្រី, ៨. ឈ្មោះ Manop Chadphanin ភេទស្រី, ៩. ឈ្មោះ Pornthip Phantaeng ភេទស្រី, ១០. ឈ្មោះ Keng ភេទប្រុស, ១១. ឈ្មោះ Tuenjai Yimyaem ភេទស្រី, ១២. ឈ្មោះ Samran Saithong ភេទប្រុស, ១៣. ឈ្មោះ Somkath Chaengwithi ភេទប្រុស, ១៤. ឈ្មោះ Suchada Phanpuek ភេទប្រុស, ១៥. ឈ្មោះ Passorn Nakasompong ភេទស្រី, ១៦. ឈ្មោះ Rampai Kenma ភេទស្រី, ១៧. ឈ្មោះ Sophon Soykhakhao ភេទប្រុស, ១៨. ឈ្មោះ Saengduean Prangchan ភេទស្រី, ១៩. ឈ្មោះ Tum Prangchan ភេទប្រុស, ២០. ឈ្មោះ Maen Kwan-on ភេទស្រី។

ជាមួយគ្នានេះដែរ អ្នកភូមិបានប្រាប់ទៅកាន់សារព័ត៌មាន Khaosod ថា ក្នុងចំណោមអ្នកស្លាប់ទាំង ២៣នាក់នោះ ក៏មានប្រពន្ធ និងកូនម្នាក់ របស់ថៅកែរោងចក្រផងដែរ ខណ:ដែលបុរសថៅកែរោងចក្រមានសំណាងល្អមិនស្លាប់ ដោយសារគាត់រវល់មានភារកិច្ចខាងក្រៅ ។
សូមរំឮកផងដែរថា នៅម៉ោងប្រហែល ៣ រសៀល ថ្ងៃទី១៧ ខែមករា នេះ មានករណីផ្ទុះនៅរោងចក្រកាំជ្រួចមួយកន្លែងនៅជិតទីប្រជុំជន Sala Khao ក្នុងខេត្ត Suphan Buri ប្រទេសថៃ ។ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក Naiyawat Phademchid បានឱ្យដឹងថា ដំណឹងដ៏ក្រៀមក្រំនេះ បានដឹងទៅដល់លោក នាយករដ្ឋមន្ត្រី Srettha Thavisin ហើយ ដោយពេលនេះលោក កំពុងស្ថិតនៅប្រទេសស្វីសចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក ។ ហើយយ៉ាងណាក៏ដោយលោក Srettha Thavisin ក៏បានចេញសេចក្ដីថ្លែងការមួយសម្ដែងការសោកស្ដាយចំពោះគ្រួសារអ្នកស្លាប់ តាមរយៈបណ្ដាញសង្គមរបស់លោក ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ Khaosod
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


