Connect with us

ព័ត៌មានអន្ដរជាតិ

មេធាវីបញ្ជាក់ច្បាស់ៗពីពេលវេលានៃការបន្តឃុំខ្លួនលោកស្រី ស៊ូជី

បានផុស

នៅ

មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នឹងបន្តស្ថិតក្នុងការឃុំឃាំងរហូតដល់ថ្ងៃពុធទី១៧ខែកុម្ភៈ ដើម្បីឡើងតុលាការហើយនឹងមិនបង្ហាញខ្លួននៅថ្ងៃចន្ទដូចការរំពឹងទុកពីដើមទេ។ នេះបើតាមការបញ្ជាក់ពីមេធាវីរបស់លោកស្រីទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងរដ្ឋធានី ណៃពិដោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Khin Maung Zaw បានប្រាប់អ្នកយកព័ត៌មានថា “យើងមកទីនេះដើម្បីបញ្ជូនលិខិតរបស់មេធាវីយើងនិងពិភាក្សាជាមួយចៅក្រម។ ការឃុំឃាំងគឺរហូតដល់ថ្ងៃទី១៧ មិនមែនថ្ងៃនេះទេ”។ លោកបន្ថែមថា លោកនៅតែព្យាយាមឃ្លាំមើលលោកស្រីដោយស្របតាមច្បាប់។

លោកបន្តថា ការបង្ហាញមុខលើកដំបូងរបស់លោកស្រីគឺតាមរយៈ Video Conference។

នៅពេលត្រូវបានសួរអំពីភាពត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធី មេធាវីបាននិយាយថា “មិនថាវាយុត្តិធម៌ឬអត់ទេ អ្នកអាចសម្រេចចិត្តដោយខ្លួនឯង”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម