ព័ត៌មានអន្ដរជាតិ
ទីបំផុត សភាតួកគី បោះឆ្នោត គាំទ្រឲ្យ ស៊ុយអែត ចូលអង្គការ ណាតូ
នៅទីបំផុត ក្តីសង្ឃឹមរបស់ប្រទេសស៊ុយអែត ក្នុងការចូលជាសមាជិកអង្គការណាតូ ជិតក្លាយជាការពិតហើយ បន្ទាប់ពីសភាតួកគី បោះឆ្នោតគាំទ្រផ្តល់សច្ចាប័នក្នុងសំឡេង ២៨៧ទល់នឹង៥៥។

យ៉ាងណាក៏ដោយ សេចក្តីសម្រេចចុងក្រោយ ត្រូវឆ្លងកាត់ការចុះហត្ថលេខាដោយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan មួយតង់ទៀត។ នេះបើតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃអង្គារទី២៣ខែមករា។
ភ្លាមៗនោះ នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson បានបង្ហោះក្នុងបណ្តាញសង្គមថា “ថ្ងៃនេះ យើងបានឈានមួយជំហានទៀត ខិតចូលកាន់តែជិតទៅនឹងការក្លាយជាសមាជិកពេញសិទ្ធរបស់អង្គការណាតូ”។

ទោះយ៉ាងនេះក្តី ការក្លាយជាសមាជិកណាតូពេញសិទ្ធរបស់ស៊ុយអែត ត្រូវឆ្លងកាត់ប្រទេសមួយទៀតនោះគឺ ហុងគ្រី ដែលមិនទាន់ផ្តល់សច្ចាប័ន។
ហុងគ្រី ចោទស៊ុយអែតថា មានអាកប្បកិរិយាមិនសមរម្យ ហើយកាលពីខែមីនា អ្នកនាំពាក្យរដ្ឋាភិបាលហុងគ្រី លោក Zoltán Kovács បានចោទប្រកាន់មន្ត្រីនៅក្នុងប្រទេសស៊ុយអែត ថាមិនឲ្យតម្លៃលើសីលធម៌ ខណៈរដ្ឋាភិបាលទីក្រុងស្តុកខុល ស្តីបន្ទោសទីក្រុងប៊ុយដាប៉ែស វិញថា ធ្វើឲ្យខូចដល់គោលការណ៍ប្រជាធិបតីរបស់សហភាពអឺរ៉ុប។

សូមបញ្ជាក់ជាថ្មី ស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូនៅឆ្នាំ២០២២បន្ទាប់ពីការលុកលុយពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែតួកគី មិនយល់ព្រម ដោយចោទថា ស៊ុយអែតគាំទ្រក្រុមផ្តាច់ខ្លួនជនជាតិឃើដ។
តួកគីអះអាងថា ភាគីស៊ុយអែត បានផ្តល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធឃើដ ហើយចាំបាច់ត្រូវធ្វើឲ្យអស់ពីលទ្ធភាពដើម្បីបង្ក្រាបក្រុមឧទ្ទាមនានា ដូចជាគណបក្សពលករឃើដ (PKK) ដែលខ្លួនចាត់ទុកថាជាអង្គការភេរវកម្ម ខណៈ EU និងសហរដ្ឋអាមេរិកក៏ចាត់តាំង PKK ជាក្រុមភេរវករផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រជាជនស៊ុយអែត ចាប់ផ្តើមភ័យខ្លួន ក្រោយមេទ័ព២រូប ព្រមានកើតសង្គ្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


