ព័ត៌មានអន្ដរជាតិ
ប្រជាជនស៊ុយអែត ចាប់ផ្តើមភ័យខ្លួន ក្រោយមេទ័ព២រូប ព្រមានកើតសង្គ្រាម
ធ្លាប់តែជាប្រទេសមានសន្តិភាព តែពេលនេះប្រជាជនស៊ុយអែត ចាប់ផ្តើមភ័យខ្លួន ក្រោយពេលមេទ័ព២រូប ចេញមុខព្រមានឲ្យត្រៀមលក្ខណៈចំពោះសង្គ្រាម។
រដ្ឋមន្ត្រីការពារជនស៊ីវិល លោក Carl-Oskar Bohlin បានប្រាប់សន្និសីទសង្គមនិងការពារជាតិ កាលពីចុងសប្តាហ៍ថា “អាចមានសង្រ្គាមនៅក្នុងប្រទេសស៊ុយអែត”។ លោកនិយាយថា គោលបំណងរបស់លោក គឺមិនចង់ឲ្យប្រជាជនគិតតែពីដេក ពោលគឺត្រូវដឹងអំពីព័ត៌មានឬរឿងហេតុដែលនឹងអាចកើតឡើង។

ស្របពេលជាមួយគ្នានោះ លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន អ្នករៀបចំផែនការសង្គ្រោះបន្ទាន់ និងយោធា ត្រូវត្រៀមលក្ខណៈឆ្លើយតបឲ្យបានគ្រប់គ្រាន់ផងដែរ ក្នុងករណីមានសង្គ្រាមពិតមែន។
ក្រោយមក មានមេបញ្ជាការយោធាម្នាក់ឈ្មោះ Micael Byden បានចេញគាំទ្រសារមួយនេះ ដោយព្រមានថា ប្រជាជនស៊ុយអែតទាំងអស់ គួរតែត្រៀមចិត្តត្រៀមកាយចំពោះរឿងនេះ។ លោកប្រាប់កាសែត Aftonbladet ថា “មតិរបស់ខ្ញុំជាមួយករណីនេះ គឺមិនមែនធ្វើឲ្យប្រជាជនព្រួយបារម្ភទេ ប៉ុន្តែខ្ញុំចង់ឲ្យមានប្រជាជនកាន់តែច្រើន គិតអំពីស្ថានភាពរបស់ពួកគេ និងទំនួលខុសត្រូវរបស់ពួកគេ”។
ការលើកឡើងរបស់មេទ័ពទាំង២ ត្រូវបានគេមើលឃើញថា ចង់សំដៅទៅលើសង្គ្រាមជាមួយប្រទេសរុស្ស៊ី ដែលបានព្រមានម្តងហើយម្តងទៀត កុំឲ្យស៊ុយអែត ចូលអង្គការណាតូ ឲ្យសោះ។

ទោះបីជាយ៉ាងណាក៏ដោយ ការព្រមានខាងលើ ត្រូវបានគណបក្សប្រឆាំងថ្កោលទោសយ៉ាងខ្លាំង ថាជាការបំភ័យប្រជាជន និងអាចបង្កអស្ថិរភាពក្នុងសង្គមទៀតផង។
បន្ទាប់ពីមានសន្តិភាពជាងពីរសតវត្សរ៍មកនេះ ប្រទេសស៊ុយអែត កាន់តែកៀកចូលរួមក្នុងសម្ព័ន្ធភាពរបស់ណាតូមែនទែនហើយ ពោលគឺនៅតែរង់ចាំភ្លើងខៀវ ពីសភារបស់ប្រទេសតួកគី និងបន្ទាប់មកពីប្រទេសហុងគ្រី ប៉ុណ្ណោះ។
ដោយឡែក ហ្វាំងឡង់ បានចូលជាមួយណាតូរួចទៅហើយ ហើយរុស្ស៊ី គំរាមថា បើជម្លោះជាមួយណាតូផ្ទុះឡើងមែន ប្រទេសហ្វាំងឡង់ នឹងត្រូវខ្ទេចមុនគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស៊ុយអែត ព្រមានថា សង្គ្រាមអាចមកដល់ទឹកដីរបស់ខ្លួនគ្រប់នាទី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


