ព័ត៌មានអន្ដរជាតិ
ប៉ូលិស អាហ្វ្រិកខាងត្បូង ចាប់បានជនសង្ស័យដុតអគារកម្ពស់ ៥ ជាន់ សម្លាប់មនុស្ស ៧៧ នាក់
ប៉ូលិសនៅទីក្រុង Gauteng ប្រទេសអាហ្វ្រិកខាងត្បូងបានចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងអគ្គិភ័យដែលបានឆាបឆេះអគារ ៥ ជាន់នៅកណ្តាលទីក្រុង Johannesburg កាលពីឆ្នាំមុន និងបានសម្លាប់មនុស្ស ៧៧ នាក់ ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍សាធារណៈអាហ្រ្វិកខាងត្បូង SABC បានរាយការណ៍កាលពីថ្ងៃអង្គារ ។

ជនសង្ស័យត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានសារភាពនៅចំពោះមុខគណៈកម្មការស៊ើបអង្កេតថាមានជាប់ពាក់ព័ន្ធនឹងការដុតភ្លើងដែលបណ្ដាលឲ្យមានសោកនាដកម្មនេះ ។ បុរសរូបនេះបានសារភាពថា ខ្លួនពិតជាបានសម្លាប់បុរសម្នាក់ដោយវាយ ច្របាច់ក និងដុតនៅបន្ទប់ក្រោមដីក្នុងអគារនៅទីក្រុង Johannesburg ដែលនាំឲ្យមានភ្លើងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ដែលបានសម្លាប់មនុស្សចំនួន ៧៧ នាក់ពិតប្រាកដមែន ។
បើយោងតាមការបញ្ជាក់របស់សារពត៌មាន AP បានឲ្យដឹងថា បុរសរូបនេះគឺជាអ្នកប្រើគ្រឿងញៀន និងត្រូវបានបញ្ជាឲ្យសម្លាប់មនុស្សដោយអ្នកលក់គ្រឿងញៀនក្នុងអគារនោះ ។ ជនសង្ស័យអាយុ ២៩ ឆ្នាំរូបនេះនឹងបង្ហាញខ្លួននៅក្នុងតុលាការឆាប់ៗនេះ ក្រោមការចោទប្រកាន់ពីបទ ឃាតកម្ម ៧៦ ករណី និងប៉ុនប៉ងមនុស្សឃាត ១២០ ករណី ។

គួរបញ្ជាក់ថា មនុស្សជាង ៧០ នាក់ ក្នុងនោះមានកុមារ ១២ នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សជាង ៥០ នាក់ផ្សេងទៀតបានបានរងរបួស ដោយសារភ្លើងបានឆាបឆេះអគារ ៥ ជាន់ជាអគារដែលមិនបានបំពេញតាមស្ដង់ដារសុវត្ថិភាព និងមានភាពអនាធិបតេយ្យ ហើយត្រូវបានជួលឲ្យជនចំណាកស្រុក និងជនជាតិអាហ្វ្រិកខាងត្បូងដែលខ្វះខាតលទ្ធភាពទិញលំនៅដ្ឋាន ខណៈករណីភ្លើងឆេះដែលបានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំមុននេះ គឺជាសោកនាដកម្មដែលបំផ្លាញលំនៅដ្ឋានជនចំណាកស្រុកដ៏អាក្រក់បំផុតដែលមិនធ្លាប់មានពីមុនមកនៅអាហ្រិកខាងត្បូង ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


