ព័ត៌មានអន្ដរជាតិ
វិមាន Arch of Reunification ដែលតំណាងឱ្យស្មារតីផ្សះផ្សារជាតិរវាងកូរ៉េទាំងពីរ ត្រូវបានកម្ទេច?
វិមាន Arch of Reunification ដែលជាទីតំណាងឱ្យស្មារតីផ្សះផ្សារជាតិរវាងកូរ៉េទាំងពីរ ដែលមានមូលដ្ឋាននៅទីក្រុងព្យុងយ៉ាង ត្រូវបានគេសង្ស័យថា បានកម្ទេចចោលរួចហើយ នេះបើយោងតាមការមើលឃើញទីតាំងខាងលើតាមរយៈផ្កាយរណប កាលពីថ្ងៃអង្គារ ។
យោងតាមប្រភពព័ត៌មានពី Reuter បានឱ្យដឹងថា វិមាន Arch of Reunification អាចនឹងត្រូវមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បញ្ជាឱ្យកម្ទេចចោល ក្រោយពីលោក បានប្រកាសហៅឈ្មោះកូរ៉េខាងត្បូងថា ជា “សត្រូវដ៏សំខាន់” កាលពីសប្ដាហ៍មុន ។

ជាមួយគ្នាដែរ ប៉ុន្មានថ្ងៃមុននេះលោក គីម ជុងអ៊ុន បានបញ្ជាឱ្យប្រព័ន្ធឃោសនាស័ព្ទក្នុងប្រទេស ចាក់ផ្សាយថា កូរ៉េខាងជើងនឹងកម្ទេចចោលនូវវិមាន Arch of Reunification ដែលជីតា និងឪពុករបស់លោកផ្ដួចផ្ដើមសាងសង់ក្នុងឆ្នាំ ២០០១ ដើម្បីតំណាងឱ្យស្មារតីផ្សះផ្សាជាតិឡើងវិញរវាងកូរ៉េខាងត្បូង និងខាងជើង ។ លើសពីនេះលោក គីម ថែមទាំងបានគម្រាមថា សង្គ្រាមនៅឧបទ្វីបកូរ៉េ អាចនឹងកើតមានឡើងគ្រប់ពេល ដែលសកម្មភាពនេះនាំឱ្យអ្នកវិភាគមួយចំនួនលើកឡើងថា លោក គីម កំពុងរៀបចំយុទ្ធសាស្ត្រធ្វើសង្គ្រាម ។
វិមាន Arch of Reunification មានកម្ពស់ ១០០ ហ្វីត (៣០.៤៨ ម៉ែត្រ) និងទទឹង ៣០០ ហ្វីត (៩១.៤៤ ម៉ែត្រ) បង្ហាញរូបសំណាក់ស្ត្រីកូរ៉េពីរនាក់នៅក្នុងសម្លៀកបំពាក់ប្រពៃណីកាន់និមិត្តសញ្ញានៃឧបទ្វីបកូរ៉េទាំងមូល ដែលជានិមិត្តរូបនៃកូរ៉េភាគខាងជើង និងខាងត្បូង។ សម្រាប់ព័ត៌មាន ដែលទទួលបានតាមរយ:ផ្កាយរណបកាលពីថ្ងៃអង្គារ បង្ហាញថាវិមានមួយនេះត្រូវបានកម្ទេចនោះ នៅមិនទាន់ច្បាស់ការនៅឡើយទេ ប៉ុន្តែគេជឿជាក់ថា លោក គីម ជុងអ៊ុន អាចនឹងធ្វើវាពិតប្រាកដមែន ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ Yahoo, CNA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


