Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រកាសបើកប្រតិបត្តិការថ្មី វាយបកទៅ រុស្ស៊ី 

បានផុស

នៅ

ក្រោយប្រតិបត្តិការវាយបកលើកមុន ហាក់មិនទទួលបានផ្លែផ្កា ពេលនេះប្រមុខចារកម្មយោធាអ៊ុយក្រែន​ បានប្រាប់ទៅកាសែត Telegraph ថា កងកម្លាំងទីក្រុងកៀវ នឹងបើកប្រតិបត្តិការវាយបកថ្មីទៀតទៅរុស្ស៊ីនៅនិទាឃរដូវខាងមុខ។

(រូបថត៖ Le Monde)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើ អ៊ុយក្រែន មានសព្វាវុធនិងកម្លាំងទ័ពគ្រប់គ្រាន់ដែរឬអត់សម្រាប់យុទ្ធនាការថ្មីនេះ។

លោក Kirill Budanov អះអាងថា ប្រតិបត្តិការវាយលុករបស់រុស្ស៊ីនៅជុំវិញតំបន់ Kupyansk, Liman, Artyomovsk និង Avdeevka ច្បាស់ជាអន់ខ្សោយនៅដើមនិទាឃរដូវ។ ​យើងប្រយុទ្ធ សត្រូវក៏ប្រយុទ្ធ​។ ពេលដែលសត្រូវបញ្ចប់ វាដល់ពេលរបស់យើងវិញម្តង”។

ប្រមុខចារកម្មយោធាអ៊ុយក្រែនលោក Kirill Budanov (រូបថត៖ Alamy)

រឿងនេះកើតឡើងមួយខែ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រកាសពីផែនការ កែនទាហានថ្មីប្រមាណ ៥០០០០០ នាក់ ដើម្បីទប់ទល់ ចំពោះការទ័ពពលីជីវិតចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីជិតពីរឆ្នាំមុន។

ថ្វីបើអ៊ុយក្រែនមិនបញ្ចេញតួលេខជនរងគ្រោះក៏ពិតមែន ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី ប៉ាន់ស្មានថា ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២មក ទីក្រុងកៀវ ស្លាប់ទាហានជិត៤០០០០០នាក់ហើយ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ Getty)

បើងាកមើលការវាយបករបស់អ៊ុយក្រែនកាលពីខែមិថុនាវិញ, ប្រតិបត្តិការនោះបានអូសបន្លាយរហូតដល់ខែតុលា ដោយកងកម្លាំងទីក្រុងកៀវ ប៉ុនប៉ងវាយលុកខែលការពាររបស់រុស្ស៊ីនៅតាមទីតាំងជាច្រើនទូទាំងតំបន់ Kherson, Zaporzhye និង Donetsk។

ពេលនោះ ពួកគេទទួលបានការបំពាក់បំប៉នយ៉ាងដិតដល់និងទទួលបានជំនួយក្រាស់ក្រែលពីលោកខាងលិចទៀត ប៉ុន្តែពួកគេនៅតែរងបរាជ័យក្នុងការដណ្តើមយកទឹកដីសំខាន់ណាមួយមកវិញ ហើយបណ្តាលឲ្យទីក្រុងកៀវបាត់កម្លាំងទ័ពប្រហែល១៦០០០០នាក់ ចុះទម្រាំពេលនេះ?

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី និងអ៊ុយក្រែន បច្ចប់សកម្មភាព ដោះដូរអ្នកទោសរបស់ពួកគេ ទៅវិញទៅមក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម