ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងអ៊ុយក្រែន បញ្ចប់សកម្មភាព ដោះដូរអ្នកទោសរបស់ពួកគេ ទៅវិញទៅមក
រុស្ស៊ី និងអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធ ទី៣១ ខែមករា នេះ ថា ពួកគេបានបញ្ចប់ការដោះដូរអ្នកទោសរវាងគ្នា និងគ្នា ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ភាគីនីមួយៗបានបញ្ចប់ការដោះដូរអ្នកទផស ដោយរុស្ស៊ីបានទទួលទាហាន ១៩៦នាក់ត្រឡប់មកវិញ ហើយទាហានរបស់ខ្លួននឹងត្រូវហោះហើរទៅកាន់ទីក្រុងមូស្គូ ដើម្បីទទួលការព្យាបាលផ្នែកវេជ្ជសាស្ត្រ និងផ្លូវចិត្ត។
ភ្នាក់ងារសារព័ត៌មានរដ្ឋ រុស្ស៊ី RIA បានផ្សាយថា កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានសម្របសម្រួលដោយ សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ហើយទាហានរុស្ស៊ីចំនួន ១៩៦នាក់ ដែលបានជាប់ជាចំណាត់ខ្មាំងរបស់ អ៊ុយក្រែន ត្រូវបានផ្ទេរមកវិញ និងកំពុងរង់ចាំការព្យាបាល ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅលើគណនី Twitter ផ្លូវការរបស់គាត់ថា សកម្មភាពដោះដូរអ្នកទោសជាមួយ រុស្ស៊ី គឺជាសកម្មភាពដ៏ធំមួយ ដោយអ៊ុយក្រែន ក៏ទទួលបានទាហានរបស់ខ្លួនដែលជាចំណាត់ខ្មាំងរបស់រុស្ស៊ី ចំនួន ២០៧ នាក់ផងដែរ ។
សូមបញ្ជាក់ថា ប្រទេសទាំងពីរ (អ៊ុយក្រែន-រុស្ស៊ី) បានធ្វើការដោះដូរអ្នកទោសតាមកាលកំណត់អន្តរការី ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមជិតពីរឆ្នាំមុន បើទោះបីជាមិនមានការចរចាសន្តិភាពណាមួយរវាងពួកគេក៏ដោយ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


