ព័ត៌មានអន្ដរជាតិ
រុស្ស៊ី-ចិន រួមដៃគ្នា ប្រឆាំងអាវុធជីវសាស្រ្តអាមេរិក
តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី១ខែកុម្ភៈ, រដ្ឋាភិបាលរុស្ស៊ីនិងចិន បានបើកកិច្ចប្រជុំអន្តរភ្នាក់ងារក្នុងទីក្រុងប៉េកាំង ដើម្បីចែករំលែកការវាយតម្លៃជារួមអំពីកង្វល់សន្តិសុខជីវសាស្រ្ត និងដោះស្រាយការគំរាមកំហែងសន្តិសុខ ដែលបង្កឡើងដោយអាវុធជីវសាស្ត្រ ជាពិសេសពីសំណាក់យោធាអាមេរិកតែម្តង។

ក្នុងកិច្ចប្រជុំនោះ ទីក្រុងមូស្គូនិងប៉េកាំង បានឯកភាពរួមដៃគ្នា ពង្រឹងអនុសញ្ញាអាវុធជីវសាស្ត្រនិងជាតិពុល (BTWC) ដែលចុះហត្ថលេខាដោយប្រទេសចំនួន១០៩ក្នុងឆ្នាំ១៩៧២ ដើម្បីទប់ស្កាត់ការអភិវឌ្ឍអាវុធកាចសាហាវបែបនេះ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចប្រជុំនេះ បានគូសបញ្ជាក់ពីការរួមកម្លាំងរវាងរុស្ស៊ីនិងចិន ចំពោះសន្តិសុខជីវសាស្រ្ត។ ក្នុងបរិបទនេះ ភាគីទាំងពីរបានបង្ហាញការយកចិត្តទុកដាក់ជាពិសេសចំពោះសកម្មភាពយោធា និងអាវុធជីវសាស្រ្តរបស់សហរដ្ឋអាមេរិក”។

កាលពីខែធ្នូឆ្នាំ២០២៣ រុស្ស៊ី ចិននិងប្រទេសចំនួន១៤ផ្សេងទៀត ក៏បានចេញសេចក្តីថ្លែងការណ៍រួមផងដែរ ដោយអំពាវនាវឲ្យ អង្គការសហប្រជាជាតិ ពង្រឹងគោលការណ៍ចំពោះអាវុធជីវសាស្ត្រ និងគីមី។
សេចក្តីថ្លែងការណ៍នោះអះអាងថា “ការប្រើប្រាស់អាវុធបែបនេះ នឹងធ្វើឲ្យខូចសតិសម្បជញ្ញៈរបស់មនុស្សជាតិ, យើងសូមថ្កោលទោសរាល់ការប្រើប្រាស់សារធាតុគីមីពុល ភ្នាក់ងារជីវសាស្រ្ត ឬជាតិពុលជាអាវុធដោយនរណាម្នាក់ នៅគ្រប់ទីកន្លែង ពេលវេលា ហើយអ្នកណាដែលប្រើប្រាស់អាវុធបែបនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។
លើសពីនេះ ទីក្រុងមូស្គូនិងប៉េកាំង ក៏បានជំរុញម្តងហើយម្តងទៀតផងដែរ ឲ្យមានតម្លាភាពកាន់តែខ្លាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ទាក់ទងនឹងសកម្មភាពជីវសាស្ត្រយោធារបស់ពួកគេ។

ពាក់ព័ន្ធបញ្ហានេះ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អង្គការអូតង់ បានវេតូលើសេចក្តីសម្រេចរបស់ UN កាលពីឆ្នាំមុន ដែលអំពាវនាវឲ្យមានការស៊ើបអង្កេតលើមន្ទីរពិសោធន៍របស់ទីក្រុងវ៉ាស៊ីនតោននៅប្រទេសអ៊ុយក្រែន។
កាលពីខែវិច្ឆិកាឆ្នាំ២០២៣ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា គម្រោងអាវុធជីវសាស្ត្រអាមេរិកមួយចំនួន បានបង្វែទៅទ្វីបអាហ្រ្វិកវិញ ចំពេលមានជម្លោះក្នុងប្រទេសអ៊ុយក្រែន។ ក្រសួងថែមទាំងចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា យកពលរដ្ឋនីហ្សេរីយ៉ាទៅពិសោធន៍ជីវសាស្រ្ត ក្រោមលេសព្យាបាលជំងឺទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ីកំពុងតាមដានជនជាតិអាមេរិក ១០នាក់ ពាក់ព័ន្ធការបង្កើតអាវុធជីវសាស្ត្រ នៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២០ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


