ព័ត៌មានអន្ដរជាតិ
អាមេរិក និងអង់គ្លេស ទ្រាំលែងបានហើយ ត្រូវបង្ខំចិត្ត ប្រើធម៌ក្តៅ លើក្រុមហ៊ូធី
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសថា សម្ព័ន្ធមិត្តទាំងពីរ ទ្រាំលែងបានហើយ ពោលគឺនឹងត្រូវបង្ខំចិត្តចាត់វិធានការយោធា ទៅលើក្រុមឧទ្ទាម ហ៊ូធី របស់ប្រទេសយេម៉ែន បន្ទាប់ពីចលនានេះ បើកការវាយប្រហារទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានពីមុនមកទៅលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម។

ក្នុងការវាយប្រហារកាលពីយប់ថ្ងៃអង្គារទី៩ខែមករា យន្តហោះចម្បាំងនិងនាវាពិឃាដ បានបាញ់ទម្លាក់ដ្រូន១៨គ្រឿងនិងមីស៊ីល៣គ្រាប់ ដែលបាញ់ពីសំណាក់ក្រុមគាំទ្រដោយអ៊ីរ៉ង់។
រឿងហេតុដូច្នេះ ទើបសម្ព័ន្ធមិត្តទាំង២បានព្រមានអំពីផលវិបាក ហើយនៅពេលសួរអំពីការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងប្រទេសយេម៉ែន រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Grant Shapps បានឆ្លើយតបថា “យើងនឹងប្រើធម៌ក្តៅ”។

ពាក់ព័ន្ធការវាយប្រហារដដែលនោះ ក្រុម ហ៊ូធី អះអាងថា ពួកគេគឺកំណត់គោលដៅលើកប៉ាល់អាមេរិក ដែលគាំទ្រអ៊ីស្រាអែល។ ពួកគេអះអាងម្តងហើយម្តងទៀត ពួកគេកំពុងវាយប្រហារនាវាឈ្មួញដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដើម្បីប្រឆាំងចំពោះសកម្មភាពរបស់អ៊ីស្រាអែល ខណៈសង្រ្គាមនៅហ្គាហ្សា កំពុងបន្ត។
សូមបញ្ជាក់ ការវាយប្រហារកាលពីថ្ងៃអង្គារគឺជាការវាយប្រហារលើកទី២៦ លើកប៉ាល់ពាណិជ្ជកម្មក្នុងសមុទ្រក្រហម ចាប់តាំងពីថ្ងៃទី១៩ខែវិច្ឆិកាមក។

ការវាយប្រហារកាន់តែខ្លាំងឡើងៗនេះហើយ ទើបបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទូទាំងពិភពលោក បង្វែរកប៉ាល់ចេញពីសមុទ្រក្រហមទៅជុំវិញឆកសមុទ្រ Good Hope នៅចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកវិញ។
សម្រាប់ទំនិញដែលដឹកពីអាស៊ីទៅអឺរ៉ុប ឬអាមេរិកខាងជើង, ការធ្វើដំណើរតាមផ្លូវវាងនេះ មានន័យថា ពួកគេត្រូវធ្វើដំណើរឆ្ងាយជាងមុនប្រហែល ១១១១០គីឡូម៉ែត្រទៀត ហើយអាចពន្យាពេលដឹកជញ្ជូនដល់ទៅមួយខែ ដូចនេះពិតណាស់ វាមិនអាចចៀសផុតឡើយដែលថ្លៃដឹកជញ្ជូនត្រូវអស់ច្រើនជាងមុន។
ការវាយប្រហារ បានគំរាមកំហែងយ៉ាងខ្លាំងដល់លំហូរនៃទំនិញពាណិជ្ជកម្មតាមរយៈសមុទ្រក្រហម និងព្រែកជីកស៊ុយអេ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរវាងអាស៊ី និងបស្ចិមប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកជំនាញអន្តរជាតិ ព្រមានឲ្យត្រៀមខ្លួន! តម្លៃប្រេង អាចឡើងថ្លៃមួយគុណនឹងពីរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


