ព័ត៌មានអន្ដរជាតិ
យោធា មីយ៉ាន់ម៉ា លេងធម៌ក្ដៅវិញ បំផ្ទុះផ្ដាច់ស្ពានសំខាន់ៗរបស់ក្រុមទ័ពព្រៃ
កងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបំផ្ទុះផ្ដាច់ស្ពានសំខាន់ៗចំនួន ២ ដែលជាផ្លូវនាំទៅដល់ទីក្រុង Sittwe របស់រដ្ឋរ៉ាក់ឃីន ជាទីដែលកងទ័ពអារ៉ាកាន់ (AA) កំពុងបង្កើនការបាញ់បោះដើម្បីដណ្ដើមយកទីក្រុងជាច្រើនផ្សេងទៀតនៅក្នុងរដ្ឋភាគខាងលិចមួយនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីដើមសប្ដាហ៍កន្លងទៅ ។

ប្រភពពីអ្នករស់នៅក្រុង Sittwe បានបញ្ជាក់ឲ្យដឹងថា យោធាបានប្រើគ្រាប់បែកកម្ទេចស្ពាន Kisapanadi លើទន្លេ Kaladan ក្នុងសង្កាត់ Kyauktaw និងស្ពាន Min Chaung នៅច្រកចូលទីក្រុង Sittwe កាលពីវេលាម៉ោងប្រហែល ៨ យប់ថ្ងៃចន្ទ ខណៈស្ពានទាំងនេះ គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់របស់កងទ័ពអារ៉ាកាន់ក្នុងការចេញចូលទៅកាន់រដ្ឋរ៉ាក់ឃីន ។
ទោះយ៉ាងណា ក៏មានកម្លាំងទ័ពរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាយ៉ាងហោចណាស់ ៧ នាក់ត្រូវបានសម្លាប់ផងដែរនៅក្នុងការបាញ់បោះដាក់គ្នានៅជិតភូមិ Aung Thabyay ក្នុងទីក្រុង Maungdaw ជាប់ព្រំដែនជាមួយប្រទេសបង់ក្លាដែស ខណៈជាបន្តបន្ទាប់យោធាក៏បើកការវាយប្រហារតាមផ្លូវអាកាស ផ្លូវទឹក និងការបាញ់កាំភ្លើងធំទៅកាន់កងទ័ពអារ៉ាកាន់ដូចគ្នា ។
ជាក់ស្ដែង កប៉ាល់កងទ័ពជើងទឹករបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលចូលចតនៅទន្លេ Ka Lain Taung បានបាញ់កាំភ្លើងធំចំនួន ៧ គ្រាប់ចូលទៅក្នុងទីប្រជុំជន Ramree និងភូមិជុំវិញនោះ ហើយយោធាក៏បានដាក់ពង្រាយកម្លាំងទ័ពជើងទឹកនៅតាមដងទន្លេ Minbya ផងដែរ ក្រោយពេលដែលកងទ័ពអារ៉ាកាន់វាយដណ្តើមកាន់កាប់ទីប្រជុំជនដែលស្ថិតនៅភាគខាងលិចនៃទីក្រុង Sittwe ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានបិទបញ្ចប់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យក្នុងរយៈពេល ១០ ឆ្នាំ ដោយបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ ហើយយោធាក៏បានបើកការបង្ក្រាបលើក្រុមអ្នកប្រឆាំងផងដែរ ។
ទន្ទឹមនោះ រយៈពេល ៣ ឆ្នាំមកនេះ រដ្ឋាភិបាលយោធាក៏កំពុងខ្នះខ្នែងដើម្បីកម្ទេចសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅភាគខាងជើង និងភាគខាងត្បូង ប៉ុន្តែហាក់ដូចជាមិនគាប់ដូចបំណងឡើយ ស្របពេលដែលថ្មីៗនេះតំបន់ភាគច្រើនរបស់ប្រទេសក៏ធ្លាក់ចូលកណ្ដាប់ដៃរបស់ក្រុមឧទ្ទាមទ័ពព្រៃទៅទៀត ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


