ព័ត៌មានអន្ដរជាតិ
ក្រុមយុវជនមីយ៉ាន់ម៉ា សម្រុកចាកចេញពីប្រទេសរបស់ខ្លួន ដើម្បីគេចពីកាតព្វកិច្ចយោធា
បន្ទាប់ពីរបបយោធាបាននិយាយថា ខ្លួននឹង ដាក់កាតព្វកិច្ចយោធាទៅលើយុវជនមីយ៉ាន់ម៉ា រួចមក ស្រាប់តែនៅថ្ងៃទី១៦ ខែកុម្ភៈ នេះ មានយុវជន យុវនារីជាច្រើនបានតម្រង់ជួរនៅមុខស្ថានទូតថៃក្នុងទីក្រុងយ៉ាំងហ្គោនដើម្បីចាកចេញពីប្រទេសរបស់ខ្លួន ។ នេះបើយោងតាមការផ្សាយរបស់ CNA នៅយប់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

ប្រភពបានឱ្យដឹងថា ក្រុមយុវជន និងយុវនារីទាំងនោះ មានចំនួនប្រហែលពី ១.០០០ ទៅ ២.០០០ នាក់ បាននាំគ្នាសម្រុកសុំទិដ្ឋាការពីស្ថានទូតថៃ ដើម្បីចាកចេញពីប្រទេសរបស់ខ្លួន ក្នុងគោលបំណងគេចចេញពីកាតព្វកិច្ចយោធា ។ ហើយបើតាមការធ្វើបទសម្ភាសន៍របស់ភ្នាក់ងារសារព័ត៌មាន AP ជាមួយក្រុមនិស្សិតដែលមានវត្តមាននៅស្ថានទូតថៃ បានឱ្យដឹងថា មានអ្នកខ្លះដេកក្នុងរថយន្តរង់ចាំស្ថានទូតថៃបើកទ្វារធ្វើការ ដើម្បីបានតម្រង់ជួរមុនគេជាដើម ។
យ៉ាងណាមិញ នៅមិនទាន់មានការពន្យល់ ឬព័ត៌មានលម្អិតឡើយ ទាក់ទងនឹងលក្ខខណ្ឌនៃកាតព្វកិច្ចយោធារបស់របបយោធាមីយ៉ាន់ម៉ា ប៉ុន្តែសម្រាប់ក្រុមយុវជនទាំងនោះ ពួកគេនិយាយថា មិនត្រូវការការពន្យល់ ឬរង់ចាំព័ត៌មានលម្អិតឡើយ ពួកគេនឹងចាកចេញតាមដែលអាចធ្វើបាន ។
សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន របបយោធាមីយ៉ាន់ម៉ា បានប្រកាសថា ខ្លួននឹងអនុវត្តច្បាប់កាតព្វកិច្ចយោធាចំពោះយុវជនបុរស និងនារី ដែលមានវ័យពី១៨ រហូតដល់២៧ ឆ្នាំ ។ ក្រុមបុរស និងនារី ទាំងនោះត្រូវតែបម្រើផ្នែកកងទ័ពរយ:ពេល ២ឆ្នាំ ដើម្បីកម្ចាត់ក្រុមប្រឆាំងទៅនឹងរដ្ឋប្រហារឆ្នាំ ២០២១ របស់ខ្លួន ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


