ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ចង់ចូលខ្លួនជាមួយប្លុកដែលមាន រុស្ស៊ី និងចិន
ប្រទេសមីយ៉ាន់ម៉ាបង្ហាញពីកូនចិត្តចង់ចូលរួមជាមួយប្លុក BRICS ដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយក៏កំពុងសិក្សាពីការដាក់បញ្ចូលរូបិយប័ណ្ណតែមួយជាមួយប្លុកមួយនេះផងដែរ ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសមីយ៉ាន់ម៉ា ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Sputnik កាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅ លោករដ្ឋមន្ត្រី Kan Zaw បានលើកឡើងថា “ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣ មក មីយ៉ាន់ម៉ាត្រូវបានគេទទួលស្គាល់ជាដៃគូសន្ទនានៅក្នុងអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ហើយឥឡូវនេះ យើងក៏ចាប់អារម្មណ៍ចូលរួមក្នុងគំនិតផ្ដួចផ្ដើមរូបិយប័ណ្ណរួមតែមួយរបស់ក្រុមប្រទេស BRICS ផងដែរ ។
ពាក់ព័ន្ធនឹងគំនិតផ្ដួចផ្ដើមនេះដែរ នៅខែមិថុនា ឆ្នាំ ២០២២ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រាប់វេទិកាធុរកិច្ច BRICS ថា ប្រទេសដែលមានសេដ្ឋកិច្ចកំពុងជឿនលឿនកំពូលៗទាំង ៥ គួរតែបង្កើតប្រព័ន្ធបម្រុងអន្តរជាតិដោយផ្អែកលើកញ្ចប់រូបិយប័ណ្ណ BRICS ហើយបើទោះបីជា វាអាចចំណាយពេលច្រើនឆ្នាំសម្រាប់ប្លុក BRICS បង្កើតប្រព័ន្ធរូបិយវត្ថុបែបនេះក៏ដោយ ក៏វាទំនងជាអាចរក្សាតុល្យភាពរវាងប្រាក់ដុល្លារ និងកញ្ចប់រូបិយប័ណ្ណ BRICS ។

ទន្ទឹមនោះ នៅខែសីហា ឆ្នាំ ២០២៣ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី លោក Sergey Katyrin បានប្រាប់សារព័ត៌មាន Sputnik ដែរថា ប្រទេសជិត ៥០ បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការចូលរួមជាមួយប្លុក BRICS ហើយ ១៧ ប្រទេសបានដាក់ពាក្យស្នើសុំជាផ្លូវការរួចហើយ ។
ចំណែកនៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ Pepe Escobar បានប្រាប់សារព័ត៌មានរុស្ស៊ីដដែលថា ក្រុមប្រទេស BRICS គួរតែធ្វើការបង្រួបបង្រួមនៃប្រព័ន្ធទូទាត់ និងយន្តការមួយចំនួនដើម្បីធ្វើពាណិជ្ជកម្មរូបិយប័ណ្ណជាតិ ជំរុញពាណិជ្ជកម្មទៅវិញទៅមក និងមានភាពឯករាជ្យជាងមុនជាដើម ។
គួរបញ្ជាក់ថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត បានក្លាយជាសមាជិកពេញសិទ្ធិនៃក្រុមប្រទេស BRICS ជាផ្លូវការ ដោយនាំឲ្យប្លុកមួយនេះកើនសមាជិកឡើងដល់ ៩ ប្រទេស ហើយអាចនឹងមានសមាជិកចូលរួមបន្ថែមទៀតផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


