ព័ត៌មានអន្ដរជាតិ
សមាជិកសភាអាមេរិក ឈានដល់កិច្ចព្រមព្រៀង បញ្ចៀសការបិទរដ្ឋាភិបាល ជាបណ្តោះអាសន្ន
តាមការចុះផ្សាយរបស់ Reuters, ទីបំផុត ថ្នាក់ដឹកនាំសមាជិកសភាសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលមួយផ្នែក មុនថ្ងៃឱសាទវាទ ដែលនេះមានន័យថា វិក្កយបត្រផ្តល់មូលនិធិចំនួន៤ នឹងត្រូវពន្យាដល់ថ្ងៃទី៨ខែមីនា រីឯកញ្ចប់ថវិកានៅសេសសល់ នឹងត្រូវពន្យារដល់ថ្ងៃទី២២ខែមីនាឯណោះ។

សមាជិកសភាកំពូលអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃព្រហស្បតិ៍ទី២៩ខែកុម្ភៈថា “យើងមានកិច្ចព្រមព្រៀងដែលសភាត្រូវតែធ្វើការក្នុងលក្ខណៈទ្វេភាគី ដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាលរបស់យើង”។
គេដឹងថា កន្លងមក គណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ បានទាស់ទែងគ្នាយ៉ាងខ្លាំងពាក់ព័ន្ធការចរចាស្តីពីកញ្ចប់ថវិកាលើបញ្ហាសន្តិសុខព្រំដែន និងជំនួយអ៊ុយក្រែន ហើយកិច្ចព្រមព្រៀងទ្វេភាគីដែលសម្រេចដោយអ្នកចរចារបស់រដ្ឋសភានិងព្រឹទ្ធសភានេះ កើតឡើងមួយថ្ងៃបន្ទាប់ពីសមាជិកសភា ធ្វើដំណើរទៅសេតវិមានដើម្បីជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន។

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងក៏នៅតែត្រូវឆ្លងកាត់ការបោះឆ្នោតគាំទ្រពីសមាជិកសភាផ្សេងទៀតផងដែរ ខណៈមេដឹកនាំសភា កំពុងប្រឈមមុខនឹងកិច្ចការដ៏លំបាក ពោលគឺត្រូវបញ្ចុះបញ្ចូលមន្ត្រីរបស់ពួកគេឲ្យគាំទ្រកិច្ចព្រមព្រៀងនេះឲ្យខានតែបាន។
មិនមែនជារឿងងាយស្រួលឡើយក្នុងការទទួលបានសំឡេងឆ្នោតគាំទ្រ ព្រោះថា មានការខ្វែងគំនិតគ្នាខ្លាំងណាស់ក្នុងចំណោមសមាជិកសភាខាងគណបក្សសាធារណរដ្ឋ។ ពួកគេចង់កាត់បន្ថយការចំណាយ ហើយទទូចថា ប្រាក់ដែលនឹងត្រូវយកទៅជួយអ៊ុយក្រែននោះ គួរតែយកទៅប្រើប្រាស់សម្រាប់សន្តិសុខព្រំដែនអាមេរិក វិញប្រសើរជាង។

សូមបញ្ជាក់ មានការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងមូលឬការបិទដោយផ្នែកចំនួន១០លើករួចមកហើយ ក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ។
ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានបោះឆ្នោតគាំទ្រទេនោះ, ស្ថាប័នរដ្ឋាភិបាលប្រហែល ២០% រួមទាំងទីភ្នាក់ងារដែលត្រួតពិនិត្យវិស័យកសិកម្ម ដឹកជញ្ជូន និងកិច្ចការអតីតយុទ្ធជនផងដែរនោះ នឹងត្រូវបិទជាបណ្តោះអាសន្ននៅម៉ោង ១២:០១ថ្ងៃត្រង់ថ្ងៃសៅរ៍ (ពេលវេលានៅអាមេរិក)៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រធានសភា អាមេរិក បង្ហាញទំនុកចិត្តថា រដ្ឋាភិបាលសហព័ន្ធនឹងចៀសផុតពីការបិទនៅខែក្រោយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


