ព័ត៌មានអន្ដរជាតិ
សមត្ថកិច្ច ថៃ បង្ក្រាបករណីជួញដូរមេជីវិតសម្រាប់ពពោះខុសច្បាប់ចូលមក ឡាវ និងកម្ពុជា
សមត្ថកិច្ចថៃកាលពីពេលថ្មីៗនេះបង្រ្កាបបានករណីបណ្តាញជួញដូរមួយទាក់ទិននឹងការនាំចេញមេជីវិតដើម្បីប្រតិបត្តិការពពោះជំនួសដោយខុសច្បាប់ចូលទៅក្នុងប្រទេសអាស៊ានចំនួន ២ រួមមាន កម្ពុជា និងឡាវ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Rath ។

ក្នុងប្រតិបត្តិការបង្រ្កាបខាងលើ កម្លាំងប៉ូលិសនៃនាយកដ្ឋានបង្រ្កាបបទល្មើសព្រហ្មទណ្ឌថៃបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ Theeraphong Chaisuk ជនជាតិថៃ វ័យ ៣៣ ឆ្នាំ កាលពីចុងខែកុម្ភៈកន្លងទៅនៅក្នុងខេត្ត Nonthaburi ។ បុរសជនសង្ស័យនេះ គឺជាមេខ្យល់សំខាន់ដែលពាក់ព័ន្ធករណីជួញដូរដឹកជញ្ជូនមេជីវិតឆ្លងដែនទៅកាន់ប្រទេសឡាវ និងកម្ពុជា ក្នុងទិសដៅប្រតិបត្តិការបណ្តាញពពោះជំនួសនៅក្នុងប្រទេសទាំងពីរ ។
បើតាមសម្តីអគ្គមេបញ្ជាការនៃនាយកដ្ឋានខាងលើ គឺលោក Montri Theskhan បានលើកឡើងថា សកម្មភាពនាំចេញមេជីវិតខុសច្បាប់នេះ ភាគច្រើនជាប្រតិបត្តិការជួលស្រ្តីក្នុងប្រទេសដូចជានៅអាស៊ានជាដើម ។ ទិសដៅនេះគឺសម្រាប់ឲ្យទារកដែលកើតចេញពីការពពោះជំនួស ទទួលបានសញ្ជាតិនៅប្រទេសនោះ រួចទទួលផលជាលុយពីសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗរួមមាន ការលាងលុយកខ្វក់ជាដើម ហើយពិសេសនោះគឺភាគច្រើនជាជនជាតិចិនរកស៊ីខុសច្បាប់ នៅពីក្រោយករណីនេះ ។
ដោយឡែក សម្រាប់ជនសង្ស័យឈ្មោះ Theeraphong ខាងលើកំពុងត្រូវចោទប្រកាន់ពីការដឹកនាំចេញនូវទំនិញហាមឃាត់សំខាន់ៗមួយចំនួនរួមមាន មេជីវិត (ទឹកកាម) បង្កកច្រកក្នុងដប, ស៊ុតដែលត្រៀមវិវដ្តជាគភ៌ និងទារកក្នុងផ្ទៃដែលត្រៀមផ្សាំឆ្លងដែនចេញទៅ ។
ក្នុងការឃាត់ខ្លួន ជនសង្ស័យសារភាពថា ធ្លាប់បានចាប់ផ្តើមរកស៊ីបែបនេះពីឆ្នាំ ២០១៤ មក ដោយក្នុងការដឹកជញ្ជូនមួយជើងប្រហែល ១០០ ដប ហើយទទួលផលបទល្មើសបានប្រមាណពី ១០,០០០ ទៅ ១៥,០០០ បាតស្មើនឹង ២៧៧ ទៅ៤១៦ ដុល្លារអាមេរិកក្នុងមួយដបៗ ។

ចម្លើយសារភាពរបស់ Theeraphong ដដែលបានឲ្យដឹងបន្ថែមថា ដោយសារនៅប្រទេសថៃមានច្បាប់តឹងតែងក្នុងការប្រតិបត្តិការពពោះជំនួសដូចរូបគេក៏ទទួលរកស៊ីខុសច្បាប់ដឹកជញ្ជូនទៅកាន់ប្រទេសទីបី ពោលគឺប្រទេសជិតខាងនោះ ។
គួររំឭកផងដែរថា ប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបរបស់កម្លាំងប៉ូលិសជំនាញថៃទៅលើបទល្មើសកន្លងមក បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៧ ហើយករណីដំបូងនាឆ្នាំនោះ ប៉ូលិសថៃបង្រ្កាប និងរឹបអូសបាននូវមេជីវិត ដែលគេបង្កកលាក់ក្នុងបំពង់ឧស្ម័នសម្រាប់នាំចេញ ពីចំណុចស្ពានមិត្តភាពថៃ-ឡាវ ពីខេត្ត Nong Khai ភាគខាងជើងថៃ ឆ្ពោះទៅព្រំដែនឡាវ ខណៈសម្រាប់បទពិសោធនេះ កម្លាំងសមត្ថកិច្ចថៃក៏បានអះអាងផងដែរថា នឹងចាត់ចំណាត់ការបង្រ្កាបបោសសម្អាតការរត់ពន្ធខុសច្បាប់ជាបណ្តាញនេះឲ្យអស់ឫសគល់តែម្តង ៕
ដោយ៖ មាន រតនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


