ព័ត៌មានអន្ដរជាតិ
ថៃឃាត់ខ្លួនជនជាតិខ្មែរម្នាក់ នាំទំនិញគេចពន្ធចូលប្រទេសថៃ
ជនជាតិខ្មែរម្នាក់ ត្រូវបានកម្លាំងយោធាការពារព្រុំដែនថៃ ធ្វើការឃាត់ខ្លួន ខណ:ដែលជនជាតិខ្មែររូបនេះបានដឹកទំនិញគេចពន្ធជាច្រើនមុខចូលទៅក្នុងប្រទេសថៃដោយគ្មានការអនុញ្ញាត។

បើយោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកមួយចំនួនបានបញ្ជាក់ថា ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០ទាបភ្លឺ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លើកំណាត់ផ្លូវ រ៉ាត់តាក់វិថី ក្នុងភូមិខៅសារភី ឃុំថាប់ភ្រិក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។
គេហទំព័របានបញ្ជាក់ថា នៅយប់នោះកម្លាំងយោធាកងរយថៃបានដាក់គោលដៅឈរជើងដើម្បីត្រូតពិនិត្យបទល្មើសនានា ដែលអាចកើតមានឡើងនៅក្បែរខ្សែបន្ទាត់ព្រុំដែនថៃ កម្ពុជា។ នៅពេលនោះក៏មានការសង្ស័យទៅលើរថយន្តមួយគ្រឿងម៉ាកអុីស៊ុយស៊ុយ ពណ៌ស ពាក់ស្លាកលេខ ៧១៨៥ ទើបឃាត់ដើម្បីសាកសួរ។

ក្រោយត្រួតពិនិត្យទើបដឹងថា រថយន្តនោះអ្នកបើកបរជាជនជាតិខ្មែរ មានឈ្មោះ សេង ភារុណ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅប្រទេសកម្ពុជា កាន់លិខិតឆ្លងដែនលេខ NO ១៩២០៧២៣ ។ ដោយឡែកនៅក្នុងរថយន្តសមត្ថកិច្ចថៃបានរកឃើញទំនិញគេចពន្ធជាច្រើនប្រភេទ ដែលជាប្រភេទបារី និងស្រាបៀរ។

ក្នុងនោះគឺបារីម៉ាក TEXAS 5 ពណ៌ក្រហម ចំនួន ៥៨០ កញ្ចប់ ម៉ាក MOND ពណ៌ស្វាយ ចំនួន ២០ កញ្ចប់ ម៉ាក CANYON ពណ៌ខៀវ ចំនួន ៤៥០ កញ្ចប់ ម៉ាក ZOUK ចំនួន ៣០ កញ្ងប់ ម៉ាក D&J ពណ៌ខ្មៅ ចំនួន ៩០ កញ្ចប់ ម៉ាក SMS ចំនួន ៥០ កញ្ចប់ និងស្រាបៀរម៉ាក GANZBERG ចំនួន ៨៦៤ កំប៉ុង។ បច្ចុប្បន្នសមត្ថកិច្ចថៃបានបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាងទៅកាន់អង្គភាពគយប្រចាំស្រុកអារញ្ញប្រាថេត ដើម្បីអនុវត្តតាមផ្លូវច្បាប់។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះម្ចាស់ទំនិញ និងសមត្ថកិច្ចតាមច្រកព្រុំដែនហាក់ដូចជាចាប់ដៃគ្នាបានល្អណាស់ ទើបទំនិញគេចពន្ធទាំងនេះ អាចចេញតាមច្រករបៀងបានយ៉ាងរលូន ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


