ក្មេងស្រីម្នាក់ជាប់ក្រោមគំនរបាក់បែកជិត ៤ ថ្ងៃ នៅមានជីវិត – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ក្មេងស្រីម្នាក់ជាប់ក្រោមគំនរបាក់បែកជិត ៤ ថ្ងៃ នៅមានជីវិត

Published

on

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះទួរគី នៅថ្ងៃអង្គារនេះ បានជួយសង្គ្រោះក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់ ពីក្រោមកម្ទេចកម្ទីអគារក្រោយជាប់រយៈពេល ៩១ ម៉ោង បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារខេត្ត Izmir ភាគខាងលិច ប្រទេសទួរគី ។

រូបភាពពីទូរទស្សន៍ NTV បានបង្ហាញថា ក្រុមអ្នកជួយសង្គ្រោះបានទាញក្មេងស្រី ចេញពីគំនរបាក់បែក ។

អ្នកជួយសង្គ្រោះម្នាក់ បានប្រាប់ទូរទស្សន៍ NTV ថា ក្រុមការងារបានរកឃើញក្មេងស្រី នៅក្នុងផ្ទះបាយ នៃផ្ទះល្វែងរបស់នាង ហើយនាងមានសុខភាពល្អ ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រោះអាសន្ន (AFAD) នៃប្រទេសទួរគី បាននិយាយថា ចំនួនអ្នកស្លាប់ នៅក្នុងការរញ្ជួយដី បានកើនឡើងដល់ ១០២ នាក់ ខណៈមនុស្ស ១,០២៦ នាក់ បានរងរបួសនៅក្នុងការរញ្ជួយដីដ៏ខ្លាំងក្លានេះ ។

ទីភ្នាក់ងារ AFAD បានបន្ថែមទៀតថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ​កំពុងដំណើរការគ្រប់ពេលក្នុងការស្វែងរកមនុស្សស្ថិតក្រោមគំនរបាក់បែក នៃអគារចំនួន ៥ ខ្នង ដែលបាក់ស្រុត នៅក្នុងខេត្តនេះ ។

គួរបញ្ជាក់ថា ការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.០ រ៉ិចទ័រ បានវាយប្រហារសមុទ្រ Aegean នៅឯសង្កាត់ Seferihisar នៃខេត្ត Izmir ប្រទេសទួរគី កាលពីថ្ងៃសុក្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ អ្នកស្លាប់កើនឡើងជាបន្តបន្ទាប់ក្នុងគ្រោះរញ្ជួយដីនៅទួរគីនិងក្រិក

ចុចអាន ៖ (មានវីដេអូ) ៖ រញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រនៅទួរគីបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសរាបរយនាក់

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services